អន្តរក្រសួងនៃប្រទេសថៃបានរៀបចំពិធីស្វាគមន៍ទេសចរចិននៅឯព្រលានយន្តហោះ
2023-01-10 11:43:39cri
Share with:
ថ្ងៃទី៩ខែមករាតាមម៉ោងក្នុងតំបន់ ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍និងក្រសួងគមនាគមន៍ថៃបានសហការធ្វើពិធីស្វាគមន៍ទេសចរចិននៅព្រលានយន្តហោះអន្តរជាតិSuvarnabhumi ដែលជាជើងយន្តហោះទៅដល់ប្រទេសថៃដំបូងបង្អស់ បន្ទាប់ពីប្រទេសចិនកែសម្រួលគោលនយោបាយចេញចូលដែន ។ ជើងយន្តហោះនេះគឺមកពីទីក្រុងXiamen ដែលមានអ្នកដំណើរចិនចំនួន២៦៩នាក់ ។
លោកAnutin ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោកPipatរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡានៃប្រទេសថៃជាដើម បានទៅស្វាគមន៍ទេសចរនៅច្រកចេញនៃអ្នកដំណើរដោយផ្ទាល់ ព្រមទាំងបានជូនផ្កានិងវត្ថុអនុស្សវរីយ៍ដល់ពួកគេផងដែរ ។