ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ អ្នកនយោបាយអាមេរិកមួលបង្កាច់សមិទ្ធផលនៃការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសចិន ហើយបន្តធ្វើឱ្យវាក្លាយជារឿងនយោបាយការសំដែងឆាកល្ខោនបែបនេះ គឺអាក្រក់ពេក!
2023-01-09 15:36:48cri
Share with:

 

     ចាប់ពីថ្ងៃទី៨ខែមករាឆ្នាំ២០២៣ តទៅ ប្រទេសចិនបានកែសម្រួលកម្រិតឆ្លងវីរុសកូវីដ១៩ពី"ថ្នាក់Bនិងគ្រប់គ្រងតាមថ្នាក់A"ទៅជា"ថ្នាក់Bគ្រប់គ្រងតាមថ្នាក់B   ហើយនឹងលែងអនុវត្តវិធានការគ្រប់គ្រងជំងឺឆ្លងសម្រាប់បុគ្គលិកនិងទំនិញដែលចូលដែនទៀត។ ការធ្វើទេសចរណ៍នៅក្រៅប្រទេសរបស់ប្រជាពលរដ្ឋចិនក៏បានដំណើរការឡើងវិញដោយមានរបៀបរៀបរយ។  នៅថ្ងៃដដែល  ចំនួនកក់សំបុត្រយន្តហោះក្នុងនិងក្រៅប្រទេសសម្រាប់ការធ្វើដំណើរបានបំបែកតំណត់ត្រាច្រើនបំផុតចាប់តាំងពីខែមីនាឆ្នាំ២០២០មក។

        ដើម្បីតែមានថ្ងៃនេះ ប្រទេសចិនបានត្រៀមលក្ខណៈរយៈពេល៣ឆ្នាំហើយ។ បន្ទាប់ពីឆ្លងកាត់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដ៏ស្វិតស្វាញ   ប្រទេសចិនបានកែសម្រួលយ៉ាងសកម្មនូវគោលនយោបាយបង្ការជំងឺកូវីដ១៩របស់ខ្លួនដោយអនុលោកតាមកាលៈទេសៈនិងស្ថានការណ៍ឧុសៗគ្នា  ដែលមានអំណោយផលដល់ការសម្របសម្រួលការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យបានកាន់តែប្រសើរឡើង  ក៏ដូចជាផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាជនចិនចិនបរទេសផងដែរ។

      ទោះជាយ៉ាងណាក៏ដោយ   អ្នកនយោបាយនិងប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនដែលពីមុនបានស្រែកឱ្យ "ប្រទេសចិនបើកចំហគោលនយោបាយបង្ការជំងឺកូវីដ១៩" បានងាកក្បាលរបស់ពួកគេ ដើម្បីវាយប្រហារលើការកែសម្រួលគោលនយោបាយបង្ការជំងឺកូវីដ១៩របស់ប្រទេសចិនវិញ  ហើយបានចាត់វិធានការដាក់កំហិតទៅលើការចូលដែនរបស់អ្នកទេសចរណ៍ប្រទេសចិន។ ទង្វើស្ដង់ដារពីរដែលលាក់ពុតបែបនេះ បានលាតត្រដាងពីចិត្តវិទ្យាខ្មៅងងឹតដែល"ច្រណែននិងស្អប់"របស់ពួកគេចំពោះសមិទ្ធផលប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសចិន។

     ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ   រាល់វិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិនដែលបានអនុវត្តយោងតាមកាលៈទេសៈនិងស្ថានការណ៍ខុសៗគ្នា  គឺសុទ្ធតែដើម្បីការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមា  ក៏ដូចជាកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតជំងឺឆ្លងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងកម្រិតអតិបរមាផងដែរ។

      ក្នុងអំឡុងពេលដ៏តឹងរ៉ឹងនៃការរីករាលដាលជំងឺកូវីដ១៩នៃប្រទេសចិនបានដាក់ចេញគោលនយោបាយបង្ការជំងឺកូវីដ១៩ដ៏តឹងរ៉ឹង  ហើយដណ្ដើមបាននូវ"ខណៈពេលសំខាន់" ដ៏មានតម្លៃចំនួនបី  ពោលគឺ៖ ការថយចុះជាបន្តបន្ទាប់នៃសមត្ថភាពចម្លងវីរុសកូវីដ១៩បម្លែងថ្មី  ការស្រាវជ្រាវនិងផលិតឱសថ  ជាពិសេសការផ្សព្វផ្សាយឱសថចិនមួយចំនួនធំ  និងការចាក់វ៉ាក់សាំងដ៏ទូលំទូលាយរបស់ប្រជាជនចិន។  បច្ចុប្បន្ននេះ  ស្ថានភាពរីករាលដាលនៃជំងឺឆ្លងនៅប្រទេសចិន គឺអាចគ្របគ្រង់បានជាទូទៅ។

      ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រន្ត  ប្រទេសចិនឈ្នះបានភាពម្ចាស់ការជាយុទ្ធសាស្ត្រ  និងបង្កជាលក្ខខណ្ឌសម្រាប់កែលម្អវិធានការបង្ការជំងឺឆ្លងសង្គ្រាមដែលប្រទេសចិនបានប្រយុទ្ធក្នុងរយៈពេល៣ឆ្នាំ គឺមានការគ្រោងទុក   នេះវាខុសពីការបញ្ឈប់ទាំងស្រុងនិងការបើកចំហឡើងវិញដោយអសកម្មរបស់អាមេរិក។

ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ   រដ្ឋាភិបាលអាមេរិកមានភាពអសកម្មនិងយឺតយ៉ាវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ    រដ្ឋាភិបាលសហព័ន្ធនិងរដ្ឋនានបានប្រយុទ្ធប្រឆាំងគ្នាដោយបើកចំហនិងសម្ងាត់   បក្សទាំងពីរ រារាំងគ្នាទៅវិញទៅមក  ពួកអ្នកនយោបាយមមាញឹកក្នុងការទាញសន្លឹកឆ្នោតនិងកើបលុយ   អាមេរិកមិនដែលបង្កបង្កើតកម្លាំងជារួមក្នុងការបង្ការជំងឺរឆ្លង ហើយប្រជាជនក៏មិនដឹងថាត្រូវធ្វើយ៉ាងណាផងដែរ ។   

     បច្ចុប្បន្ននេះ  វីរុសជាច្រើនប្រភេទកំពុងរីករាលដាលនៅប្រទេសអាមេរិក  ហើយប្រជាជនអាមេរិកកំពុងរងការញាំញីជាខ្លាំង។  អ្នកនយោបាយអាមេរិកមិនគិតពិចារណាឡើងវិញពីការធ្វើសប្រហែស នឹងតួនាទីនិងការមិនបំពេញកាតព្វកិច្ចរបស់ខ្លួន បែរជាមកលាបពណ៌លើសមិទ្ធផលដែលប្រទេសចិនទទួលបានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយបន្ដធ្វើឱ្យបញ្ហានេះក្លាយទៅជារឿងនយោបាយដើម្បីទម្លាក់ទំនាស់ទៅឱ្យអ្នកដទៃការសម្ដែងឆាកល្ខោនបែបនេះគឺអាក្រក់ពេក  ការប៉ុនប៉ងបែបនេះគឺគួរឱ្យស្អប់ខ្ពើមផងដែរ!

អ្នកបកប្រែ:冯辉
ប្លុកពិសេស