ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញនិងបញ្ញវន្តនៃប្រទេសជាច្រើន៖គោលនយោបាយបង្ការជំងឺរបស់ប្រទេសចិនគឺប្រកបដោយវិទ្យាសាស្រ្តនិងប្រសិទ្ធភាព
2023-01-09 10:44:48cri
Share with:

      ចាប់ពីថ្ងៃទី៨ខែមករាឆ្នាំ២០២៣នេះតទៅ ប្រទេសចិននឹងកែសម្រួលកម្រិតឆ្លងនៃវីរុសកូវីដ១៩ពី " ថ្នាក់និងគ្រប់គ្រងតាមថ្នាក់A" ទៅជា " ថ្នាក់គ្រប់គ្រងតាមថ្នាក់B"។មួយរយៈពេលថ្មីៗកន្លងមក រដ្ឋាភិបាលចិនបានកែលម្អវិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងដោយអនុលោមតាមកាលៈទេសៈនិងសភាពការណ៍ខុសៗគ្នា ដើម្បីធ្វើការរៀបចំចាត់ចែងឱ្យបានល្អនូវការបង្ការនិងគ្រប់គ្រងជំងឺឆ្លងនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាធានាបាននូវផលិតកម្មនិងជីវភាពរស់នៅជាប្រក្រតីរបស់ប្រជាជន។ ទាក់ទិននឹងរឿងនេះ អ្នកជំនាញនិងបញ្ញវន្តនៃប្រទេសជាច្រើនបានថ្លែងថា ក្នុងបរិបទដែលការរីករាលដាលនៃជំងឺឆ្លងមានការផ្លាស់ប្តូរ អត្រាចាក់វ៉ាក់សាំងខ្ពស់និងបានសន្សំនូវបទពិសោធបង្ការនិងគ្រប់គ្រងជំងឺឆ្លងជាច្រើន ប្រទេសចិនបានកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺឆ្លងដោយម្ចាស់ការ វិធានការទាំងនេះប្រកបដោយវិទ្យាសាស្រ្តនិងប្រសិទ្ធភាព ព្រមទាំងសមស្របនឹងការពិតជាក់ស្តែង ដែលមានអំណោយផលដល់ការងើបឡើងវិញនិងអភិវឌ្ឍនៃសេដ្ឋកិច្ចចិននិងពិភពលោក។

      លោកGuQingyangសាស្រ្តាចារ្យរងនៃវិទ្យាស្ថានគោលនយោបាយសាធារណៈLee Kuan Yewនៃសកលវិទ្យាល័យជាតិសិង្ហបុរីបានថ្លែងថា ខណៈពេលគ្រប់គ្រងឱ្យបានល្អនូវការរីករាលដាលនៃជំងឺឆ្លងក្នុងស្រុក ប្រទេសចិនក៏បានពង្រឹងដោយជោគជ័យនូវសមត្ថភាពអភិវឌ្ឍសេដ្ឋកិច្ចនិងគាំពារយ៉ាងខ្លាំងនូវស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ ។ប្រទេសចិនមិនត្រឹមតែបានធានាដល់សុខភាពអាយុជីវិតរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងក៏បានជះឥទ្ធិពលវិជ្ជមានក្នុងការលំនឹងសេដ្ឋកិច្ចពិភពលោកផងដែរ។

      អ្នកជំនាញផ្នែកសុខាភិបាលសាធារណៈប៉ាគីស្ថានបានថ្លែងថា ទន្ទឹមនឹងការផ្លាស់ប្តូរជាបន្តបន្ទាប់នៃស្ថានការណ៍និងការលេចចេញនៃព័ត៌មានថ្មីនិងភស្តុតាងថ្មី រដ្ឋាភិបាលនៃប្រទេសនានាចាំបាច់ត្រូវមានភាពរស់រវើកក្នុងការដាក់ចេញវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីស១៩។ ការកែសម្រួលគោលនយោបាយបង្ការជំងឺឆ្លងរបស់ចិនគឺដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់នូវបញ្ហាប្រឈមដែលបណ្តាលមកពីការរីករាលដាលនៃជំងឺឆ្លង៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស