ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនខិតខំប្រឹងប្រែងក្នុងការចាក់វ៉ាក់សាំងអោយមនុស្សចាស់និងមនុស្សដែលងាយរងគ្រោះពី COVID-19
2023-01-09 10:50:48cri
Share with:

ប្រទេសចិនបាននិងកំបុងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការការពារប្រជាជនដែលងាយរងគ្រោះបំផុត ជាពិសេសគឺមនុស្សចាស់ ដើម្បីប្រឆាំងនឹង វីរុស COVID-19 ដែលចេះតែបម្លែង។ នេះគឺមានន័យថា ទទួលការចាក់វាក់សាំងធម្មតា ឬវ៉ាក់សាំងថ្មីដែលស្រូបចូល  អ្នកជំនាញម្នាក់បានថ្លែងថា ប្រទេសចិនបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការធានាបាននូវសមតុល្យរវាងតម្រូវការនៃការវិលត្រឡប់ទៅរកជីវភាពរស់នៅនិងផលិតកម្មជាប្រក្រតីបន្តិចម្តងៗ និងការបង្ការនិងគ្រប់គ្រងជំងឺ COVID-19

ថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០២២ ប្រទេសចិនបានប្រកាសថា នឹងចាប់ផ្តើមការចាក់វ៉ាក់សាំង ជំងឺ Covid-19 ជំរុញដូសទី ចំពោះមនុស្សចាស់ដែលមានអាយុលើសពី ៦០ ឆ្នាំ  និងមានវ៉ាក់សាំងដែលស្រូបចូលសម្រាប់អ្នកដែលមិនអាច មិនចង់ទទួលការចាក់វ៉ាក់សាំង  ការការពារមនុស្សចាស់បានក្លាយជាកិច្ចការសំខាន់មួយ  នេះក៏ជាការផ្លាស់ប្តូរថ្មីបន្ទាប់ពីការអនុវត្តគោលនយោបាយថ្មី 

លោក Jeff Schlegelmilch ប្រធាននៃមជ្ឈមណ្ឌលបង្ការគ្រោះមហន្តរាយជាតិនៃវិទ្យាស្ថានផែនដីនៃសាកលវិទ្យាល័យ Columbia បានថ្លែងថា

និយាយជាទូទៅ នេះមិនមែនជាការប្រណាំងដែលស្វែងរកភាព "គ្មានគ្រោះថ្នាក់ទាល់តែសោះ" នោះទេ ប៉ុន្តែត្រូវរកវិធីសាស្ត្រណាដែលបង្កគ្រោះថ្នាក់តិចជាង... ប្រទេសនានានៅលើពិភពលោក ជាពិសេសប្រទេសចិនបាននិងកំពុងព្យាយាមធ្វើឱ្យមានតុល្យភាពក្នុងរឿងនេះ  វិធីសាស្រ្តក្នុងការការពារការឆ្លងនិងការរក្សានៅកម្រិតដែលអាចគ្រប់គ្រងបានដោយប្រព័ន្ធថែទាំសុខភាព និងប្រជាជនអាចទទួលយកបានត្រូវប្រែប្រួលដោយស្របនឹងជំងឺ Covid-19 ទម្រង់ថ្មីនិងការផ្លាស់ប្តូរនៃវិធានការទប់ទល់ថ្មី 

អ្នកបកប្រែ:王幸
ប្លុកពិសេស