ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#អាមេរិកប៉ិនប្រសប់យកការរាលដាលនៃជំងឺឆ្លងជាអាវុធ --ចាត់ទុកបញ្ហាការរកប្រភពវីរុសកូវីដ១៩ជាបញ្ហានយោបាយ
2023-01-09 15:19:56cri
Share with:

កាលពីឆ្នាំ២០២១ ទើបបានឡើងកាន់មុខតំណែងជាប្រធានាធិបតីអាណត្តិថ្មីលោក Joseph Robinette Biden  បានប្រកាសថាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ជាកិច្ចការតាមរបៀបវារៈដ៏សំខាន់បំផុតរបស់ពិភពលោក។  សេតវិមានបានប្រកាសយុទ្ធសាស្ត្រទប់ទល់ការរាលដាលជំងឺកូវីដជាបន្ទាប់ដោយអះអាងថា “យុទ្ធសាស្ត្រនេះឈរលើបច្ចេកវិទ្យា មិនឈរលើនយោបាយ។  ”

កាលនោះប្រទេសអាមេរិកមានចំនួនករណីស្លាប់កើនថ្មីក្នុងមួយថ្ងៃឡើងដល់កំពូលក្នុងចន្លោះចុងឆ្នាំ២០២០ដល់ដើមឆ្នាំ២០២១។  រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវបង្កើតរូបភាពដែល “ប្រយុទ្ធប្រឆាំងជំងឺកូវីដដោយផ្អែកលើបច្ចេកវិទ្យា”  ខុសគ្នាពីរដ្ឋាភិបាលអាណត្តិមុន។


ព័ត៌មានផ្សាយជាសាធារណៈបានកត់ត្រា  “បច្ចេកវិទ្យា” នៃប្រព័ន្ធរាយការណ៍ព័ត៌មានសុខាភិបាលនៃអាមេរិក៖  គ្មានបុគ្គលិកគ្រប់គ្រាន់ដើម្បីដោះស្រាយការធ្វើតេស្តវីរុសចំនួនច្រើនសន្ធឹក ការធ្វើតេស្តវីរុសកូវីដ១៩នៅអាមេរិកត្រូវរង់ចាំរយៈពេលជាង១០ថ្ងៃទើបដឹងពីលទ្ធផល ។ហើយលទ្ធផលទាំងនេះផ្ញើទៅស្ថាប័នសុខាភិបាលថ្នាក់រដ្ឋតាមអ៊ីម៉ែលនិងហ្វាក់  បុគ្គលិកធ្វើការចំណាយរយៈពេលប៉ុន្មានថ្ងៃទៀត ដើម្បីបញ្ចូលដោយដៃក្នុងបណ្តាញប្រព័ន្ធសុខាភិបាលរដ្ឋ។ ករណីឆ្លងវីរុសមិនអាចឆ្លើយតបភ្លាមជាមួយការសាកសួរនៃស្ថាប័នសុខាភិបាលបានទេ។ ព័ត៌មានតាមបណ្តាញធ្វើការរវាងរដ្ឋនិងរដ្ឋផ្លាស់ប្តូរមិនបាន ករណីឆ្លងដែលធ្វើដំណើរពីរដ្ឋមួយដល់រដ្ឋមួយទៀតមិនអាចតាមដានរកឃើញបានឡើយ។  បញ្ហាលំបាកខ្លាំងមានចំនួនច្រើន បណ្តាលឱ្យស្ថាប័នសុខាភិបាលរដ្ឋនៃរាប់សិបរដ្ឋអាមេរិកបោះបង់ចោលតែម្តងចំពោះការតាមដានរកអ្នកប៉ះពាល់ឆ្លងវីរុសកូវីដ១៩ដោយផ្ទាល់ ។




ពឹងផ្អែកលើទិន្នន័យបែប “ផ្គុំចូលគ្នា” ដូចពោលខាងលើនេះហើយ   មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ(CDC ) នៃអាមេរិកបានធ្វើការវិនិច្ឆ័យចំពោះសភាពការណ៍ឆ្លងជំងឺកូវីដ១៩ក្នុងទូទាំងប្រទេសអាមេរិក។   ចំណែករដ្ឋាភិបាលអាមេរិកក៏កំណត់គោលនយោបាយប្រយុទ្ធជំងឺកូវីដ១៩ដោយឈរលើទិន្នន័យនេះដែរ ។ លទ្ធផលអាចស្រមៃបាន  ---   វីរុសបំប្លែងថ្មីច្រើនប្រភេទបានរាលដាលយ៉ាងកាចសាហាវក្នុងអមេរិក ។

កាលពីខែមិថុនាឆ្នាំ២០២១   វីរុសកូវីដ១៩បំប្លែងខ្លួនដែលរាលដាលទូទៅក្នុងអាមេរិកបានប្តូរពីប្រភេទ Alpha  ទៅជាប្រភេទ Delta។ វីរុស Delta រាលដាលកាន់តែខ្លាំងឡើង ក៏ប៉ុន្តែដោយសារកង្វះការតាមដានស៊ើបអង្កេតករណីឆ្លង  ប្រឈមមុខនឹងវីរុសបំប្លែងថ្មី រដ្ឋាភិបាលអាមេរិកគ្មានវិធីដោះស្រាយទេ។  មន្ត្រីសេតវិមានធ្លាប់ទទួលស្គាល់ថា  ក្នុងតំបន់ដែលវីរុស Delta រាតត្បាតយ៉ាងខ្លាំង ក្រុមវេជ្ជស្ត្រពិសេសដែលរដ្ឋាភិបាលបានចាត់បញ្ជូនទៅ  “ គ្មានវិធីធ្វើការងារប្រយុទ្ធប្រឆាំងជំងឺឆ្លងណាមួយទេ”។ 

តាមរយៈទិន្នន័យផ្សព្វផ្សាយដោយប្រព័ន្ធព័ត៌មានសាធារណៈអាមេរិកយើងបានសង្កេតឃើញថា  អំឡុងពេលនោះក៏ជាពេលដែលរដ្ឋាភិបាលអាមេរិកខិតខំពេញទំហឹងក្នុងការផ្សព្វផ្សាយពីបញ្ហារកប្រភពមេរោគកូវីដ១៩ ផងដែរ។  គ្មានសមត្ថភាពធ្វើការបង្ការនិងគ្រប់គ្រងជំងឺឆ្លង   រដ្ឋាភិបាលអាមេរិកមានតែផ្តោតលើការមួលបង្កាច់និងទម្លាក់កំហុសដល់ប្រទេសដទៃ។ក៏ប៉ុន្តែ យោងតាមទិន្នន័យសាធារណៈនៃធនាគារស្ថិតិ GISAID  ដែលបានប្រមូលស្ថិតិវីរុសកូវីដ១៩ នៃទូទាំងពិភពលោកបានឱ្យដឹងថា បើប្រៀបធៀបចំនួនប្រភេទនិងចំនួនវីរុសបំប្លែងខ្លួននៃមេរោគកូវីដ១៩ ដែលបានរកឃើញក្នុងចិននិងក្នុងអាមេរិក ក្នុងរយៈពេលបីឆ្នាំកន្លងមក  គឺអាចមើលឃើញថា    ប្រភេទវីរុសកូវីដ១៩បំប្លែងថ្មីដែលបានរកឃើញក្នុងប្រទេសចិនមានចំនួនតិចតួច  ទោះនៅពេលវីរុស Delta  បានរាលដាលយ៉ាងសាហាវហើយបំប្លែងខ្លួនជាញឹកញាប់លើពិភពលោកក្តី  ក្នុងប្រទេសចិនកម្រឃើញប្រភេទវីរុសបំប្លែងថ្មីណាស់។ ខណៈនៅអាមេរិក  វីរុសបំប្លែងខ្លួនគ្រប់ប្រភេទទាំងអស់នៃមេរោគកូវីដ១៩ បន្ទាប់ពីជំងឺនេះបានបំផ្ទុះកន្លងមក  ត្រូវបានរកឃើញស្ទើទាំងអស់ក្នុងអាមេរិកហើយសុទ្ធតែរាតត្បាតជាទូទៅ។  ពោលគឺ អាមេរិកជាប្រទេសមួយក្នុងចំណោមប្រទេសដែលរកឃើញ ប្រភេទវីរុសកូវីដ១៩បំប្លែងខ្លួនចំនួនច្រើនបំផុតលើពិភពលោក។

រដ្ឋាភិបាលអាមេរិក អ្វីលើកឡើងមកតាមមាត់គឺធ្វើតាមបច្ចេកវិទ្យា  តែធ្វើទង្វើជាក់ស្តែងចាត់ទុកការរាលដាលជំងឺកូវីដ១៩ ជាអាវុធទៅវិញ។   មួយរយៈពេលនេះបាញ់ទឹកកខ្វក់នៃការរកប្រភពមេរោគដាក់លើប្រទេសចិន មួយរយៈពេលក្រោយថា “បារម្ភ”ថា  ក្នុងប្រទេសចិនប្រហែលនឹងមានវីរុសបំប្លែងខ្លួនថ្មី។  ចាត់ទុកបញ្ហាបច្ចេកវិទ្យាជាអាវុធ កលល្បិចនេះ សហរដ្ឋអាមេរិកប្រើប្រាស់យ៉ាងល្អ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស