ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា កងទ័ពរំដោះប្រជាជនចិនធ្វើសមយុទ្ធពាក់ព័ន្ធគឺក្នុងន័យវាយប្រហារយ៉ាងដាច់ខាតទៅលើទង្វើបង្ករឿងនៃកម្លាំងខាងក្រៅនិងកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ
2023-01-09 20:22:22cri
Share with:

      ថ្ងៃទី៩ ខែមករា  លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា នៅថ្ងៃទី៨ ខែមករា កងទ័ពចិនបានធ្វើការសមយុទ្ធនៅតំបន់ជុំវិញកោះតៃវ៉ាន់ តើសមយុទ្ធលើកនេះគឺចង់បញ្ជូនសញ្ញាអ្វីទៅកាន់អាមេរិកមែនទេ  ?

      លោក Wang Wenbin បានឆ្លើយតបថា ទាក់ទិននឹងរឿងនេះ អ្នកនាំពាក្យនៃយុទ្ធភូមិភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិនបានបង្ហាញអាកប្បកិរិយារួចហើយ សមយុទ្ធពាក់ព័ន្ធ គឺធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យសមត្ថភាពធ្វើសង្គ្រាមរបស់កងទ័ព ដើម្បីវាយប្រហារយ៉ាងដាច់ខាតចំពោះទង្វើឃុបឃិតគ្នានិងបង្ករឿងរបស់កម្លាំងខាងក្រៅ និងកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស