ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLulaប្រធានាធិបតីប្រេស៊ីលថ្កោលទោសយ៉ាងខ្លាំងចំពោះករណីដែលសកម្មជនគាំទ្រលោកBolsonaroសម្រុកចូលស្ថាប័នអំណាចជាតិយ៉ាងកម្រោល
2023-01-09 11:16:14cri
Share with:

       ថ្ងៃទី៨ខែមករា   លោកLulaប្រធានាធិបតីប្រេស៊ីល បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើដែលសកម្មជនគាំទ្រលោកBolsonaro បានសម្រុកចូលស្ថាប័នអំណាចជាតិទាំងកម្រោលនៅថ្ងៃដដែលនោះ  ដូចជារដ្ឋសភា តុលាការកំពូលនៃសហព័ន្ធ និងទីស្តីការប្រធានាធិបតីប្រេស៊ីលជាដើម។

      លោកLulaបានចេញផ្សាយសេចក្តីថ្លែងការណ៍តាមរយៈស្ថានីយទូរទស្សន៍នៃរដ្ឋាភិបាលប្រេស៊ីលថា    អ្នកដែលសម្រុកចូលស្ថាប័នអំណាចជាតិទាំងអស់  “សុទ្ធតែត្រូវរកឃើញនិងត្រូវផ្តន្ទាទោស”។

      ថ្ងៃទី៨ខែមករា  សកម្មភាពតវ៉ារបស់សកម្មជនគាំទ្រលោកBolsonaroនៅគ្រប់ទីតំបន់ក្នុងប្រទេសប្រេស៊ីលបានឡើងកម្តៅ   នៅថ្ងៃដដែល  មានបាតុកររាប់ពាន់នាក់បានសម្រុកចូលស្ថាប័នអំណាចជាតិ  ដូចជារដ្ឋសភា តុលាការកំពូលនៃសហព័ន្ធ និងទីស្តីការប្រធានាធិបតីប្រេស៊ីលជាដើម  ហើយបានប៉ះទង្គិចគ្នាជាមួយប៉ូលិស។

អ្នកបកប្រែ:冯辉
ប្លុកពិសេស