ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលជាតិអន្តោប្រវេសន៍ចិនថ្លែងថា បញ្ជរបំពេញទម្រង់ការចេញចូលដែនលើសពី៣២០០ទីតាំងបានបើកការពិនិត្យនិងអនុម័តចំពោះលិខិតឆ្លងដែននិងទិដ្ឋាការជាដើមជាថ្មីឡើងវិញ
2023-01-09 15:40:45cri
Share with:

ថ្ងៃទី៩ខែមករាជាថ្ងៃការងារទីមួយបន្ទាប់ពីរដ្ឋបាលជាតិអន្តោប្រវេសន៍ចិនកែសម្រួលគោលនយោបាយនិងវិធានការគ្រប់គ្រងជនអន្តោប្រវេសន៍ ដែលមានមនុស្សជាច្រើនទៅបំពេញទម្រង់ការនៅកន្លែងផ្ទាល់ ។ អ្នកសារព័ត៌មានបានទទួលដំណឹងពីរដ្ឋបាលជាតិអន្តោប្រវេសន៍ចិនឱ្យដឹងថា បញ្ជរបំពេញទម្រង់ការចេញចូលដែននៃក្រសួងសន្តិសុខសាធារណៈជាង៣២០០ទីតាំងនៅទូទាំងប្រទេសចិនបានបើកការពិនិត្យនិងអនុម័តចំពោះការស្នើសុំលិខិតឆ្លងដែនធម្មតារបស់ប្រជាជនចិនដើម្បីទៅធ្វើទេសចរណ៍និងសួរសុខទុក្ខមិត្តភក្តិនៅបរទេសជាថ្មីឡើងវិញ ការផ្តល់ទិដ្ឋាការសម្រាប់ប្រជាជននៅតំបន់ចិនដីគោកទៅធ្វើទេសចរណ៍និងធ្វើពាណិជ្ជកម្មនៅតំបន់ហុងកុងជាថ្មីឡើងវិញ ព្រមទាំងការពិនិត្យនិងអនុម័តចំពោះការស្នើសុំការពន្យារពេល ប្តូរថ្មីនិងការផ្តល់ទិដ្ឋាការឱ្យជនបរទេសជាថ្មីឡើងវិញ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស