ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការដឹកអ្នកដំណើរក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣បន្តកើនឡើង ការកំណត់ថ្មីអំពីការផ្លាស់វេនការងារនៃនាវិកនៃនាវាធ្វើនាវាចរណ៍អន្តរជាតិចាប់ផ្តើមអនុវត្ត
2023-01-09 15:27:33cri
Share with:

កាលពីថ្ងៃទី៨ខែមករា តាមការប៉ាន់ប្រមាណ ផ្លូវដែកទូទាំងប្រទេសចិននឹងដឹកអ្នកដំណើរចំនួន៦លាន១សែននាក់ ដែលត្រូវជារទេះភ្លើងចំនួន៨៤៤៩គ្រឿង ចំនួនអ្នកដំណើរបន្តកើនឡើងជាបន្តបន្ទាប់ ។ ព្រមពេលជាមួយគ្នានេះ ការកំណត់ថ្មីអំពីការផ្លាស់វេនការងារនៃនាវិកនៃនាវាធ្វើនាវាចរណ៍អន្តរជាតិក៏ចាប់ផ្តើមអនុវត្តផងដែរ ។

នៅក្រុង Ningbo ខេត្ត Zhejiang នាវាឈ្មោះ Chuangchun”ដែលមកពីក្រុង Savannah របស់សហរដ្ឋអាមេរិកបានចូលចតនៅផែ Meishan នៃកំពង់ផែ Zhoushan នាវិកបួននាក់បានចុះពីនាវាហើយត្រឡប់ទៅផ្ទះវិញ ។ គេសង្កេតឃើញថា នាវិកដែលចុះពីនាវាគឺមិនបាច់ធ្វើតេស្តអាស៊ីដនុយគ្លេអ៊ិច វាស់កម្តៅខ្លួននិងបង្ហាញកូដសុខភាពទៀតទេ នាវិកដែលឈប់សម្រាកអាចជិះរថយន្តត្រឡប់ទៅផ្ទះវិញតែម្តង ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស