ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ដំណើរចូលជាសមាជិកអង្គការណាតូរបស់ស៊ុយអែតត្រូវបានរារាំងម្តងទៀត
2023-01-09 13:51:24cri
Share with:

      ថ្ងៃទី៨ខែមករា តាមម៉ោងក្នុងតំបន់ លោកKristerssonនាយករដ្ឋមន្រ្តីស៊ុយអែតបានធ្វើកិច្ចជំនួបជាមួយលោកStoltenbergអគ្គលេខាធិការអង្គការណាតូដែលអញ្ជើញទៅបំពេញទស្សនកិច្ចអំពីដំណើរចូលជាសមាជិកនៃអង្គការណាតូរបស់ស៊ុយអែត។រដ្ឋាភិបាលស៊ុយអែតបានអះអាងថា មិនអាចទទួលយកលក្ខខណ្ឌស្តីពីការចូលជាសមាជិកអង្គការណាតូដែលលើកឡើងដោយតួកគីនោះទេ។

      ថ្ងៃទី៨ខែមករា លោកKristerssonបានថ្លែងក្នុងកិច្ចប្រជុំថា អ្វីដែលតួកគីចង់បាន គឺស៊ុយអែតមិនអាចឱ្យហើយក៏មិនចង់ឱ្យនោះដែរ។ឧទាហរណ៍ដូចជាតួកគីសង្ឃឹមចង់ធ្វើបត្យាប័នបុគ្គលណាម្នាក់ពីស៊ុយអែត នេះបានល្មើសនឹងច្បាប់ស៊ុយអែតនិងអនុសញ្ញាអន្តរជាតិ។

      បន្ទាប់ពីលោកKristerssonបានថ្លែងសុន្ទរកថា លោកHaavistoរដ្ឋមន្រ្តីការបរទេសហ្វាំងឡង់ដែលបានចូលរួមកិច្ចប្រជុំផងដែរបានថ្លែងថា ហ្វាំងឡង់នឹងមិនចូលជាសមាជិកនៃអង្គការណាតូឯកឯងនោះទេ ពោលគឺនឹងរង់ចាំចូលជាសមាជិកអង្គការណាតូជាមួយស៊ុយអែត៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស