ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិធីធ្វើបទបង្ហាញអំពីទេសចរណ៍ព្រិលទឹកកកនៅតំបន់ភាគខាងជើងប្រទេសចិនចំពោះអន្តរជាតិបានធ្វើឡើងនៅសិង្ហបុរី ប្រជាជនសិង្ហបុរីរំពឹងថា នឹងទៅធ្វើទេសចរណ៍នៅប្រទេសចិនម្តងទៀត
2023-01-09 11:06:31cri
Share with:

កាលពីថ្ងៃទី៨ខែមករា រដូវការធ្វើបទបង្ហាញអំពីទេសចរណ៍ព្រិលទឹកកកនៅតំបន់ភាគខាងជើងប្រទេសចិនចំពោះអន្តរជាតិឆ្នាំ២០២៣និងជាពិធីធ្វើបទបង្ហាញនៅសិង្ហបុរីបានបើកធ្វើនៅមជ្ឈមណ្ឌលវប្បធម៌ប្រទេសចិនរបស់សិង្ហបុរី ពិធីនេះបានធ្វើបទបង្ហាញនិងឃោសនាអំពីវប្បធម៌ព្រិលទឹកកកនិងធនធានទេសចរណ៍នៅតំបន់ភាគខាងជើងប្រទេសចិនចំពោះប្រជាជនសិង្ហបុរី ។ ទន្ទឹមនឹងការដែលប្រទេសចិនលុបចោលការធ្វើតេស្តអាស៊ីដនុយគ្លេអ៊ិចនិងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរដែលចូលដែនចិន ប្រជាជនសិង្ហបុរីដែលដើមឡើយក៏ចូលចិត្តទៅធ្វើទេសចរណ៍នៅប្រទេសចិនបានចាប់ផ្តើមមានផែនការទៅកម្សាន្តនៅប្រទេសចិនម្តងទៀត ។

លោក Zhou Zheng អនុប្រធានការិយាល័យកិច្ចការទេសចរណ៍ចិនប្រចាំនៅសិង្ហបុរីបានលើកឡើងថា យើងរៀបចំធ្វើពិធីធ្វើបទបង្ហាញអំពីទេសចរណ៍ព្រិលទឹកកកនៅតំបន់ភាគខាងជើងរបស់ចិនលើកនេះ គឺដើម្បីឃោសនាអំពីធនធានទេសចរណ៍ព្រិលទឹកកករបស់ចិនចំពោះមជ្ឈដ្ឋានមុខរបរទេសចរណ៍និងប្រជាជនសិង្ហបុរី ក៏ដូចជាទាក់ទាញមនុស្សកាន់តែច្រើនឡើងៗឱ្យទៅធ្វើទេសចរណ៍នៅប្រទេសចិន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស