ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសចំនួន ៥ រួមមាន បារាំង អ៊ីតាលី អង់គ្លេស កាណាដានិងសហរដ្ឋអាមេរិក
2023-01-09 15:36:58cri
Share with:

    តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មាន NHK របស់ជប៉ុនបានឱ្យដឹងថា នៅថ្ងៃទី ៩ ខែមករា តាមម៉ោងក្នុងតំបន់ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានចាកចេញពីប្រទេសជប៉ុនហើយ ។ លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំង អ៊ីតាលី អង់គ្លេស កាណាដានិងសហរដ្ឋអាមេរិក ហើយនឹងជួបពិភាក្សាការងារជាមួយមេដឹកនាំនៃប្រទេសពាក់ព័ន្ធ ។

    សូមបញ្ជាក់ថា ប្រទេសជប៉ុនជាប្រធានប្តូរវេនរបស់ប្រទេស G៧ សម្រាប់ឆ្នាំ ២០២៣ ។ មុខពេលចេញដំណើរ លោក Fumio Kishida បានប្រាប់អ្នកសារព័ត៌មានថា លោករំពឹងទុកធ្វើកិច្ចសន្ទនាប្រកបដោយភាពស្មោះត្រង់ដើម្បីបង្កើនទំនុកចិត្តរវាងរដ្ឋសមាជិកនៃប្រទេស G៧ ថែមមួយកម្រិតទៀត ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស