ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គោលនយោបាយសូន្យកូវីដជាឧទាហរណ៍ជាក់ស្តែងក្នុងការច្នៃប្រឌិតថ្មីផ្នែកគោលនយោបាយរបស់ប្រទេសចិន
2023-01-08 13:37:52cri
Share with:

       ក្នុងរយៈពេលបីឆ្នាំកន្លងមក ដោយចាត់ទុកការគាំពារសុវត្ថិភាពអាយុជីវិតនិងធានាការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាគោលដៅ ប្រទេសចិនបានប្រកាន់ខ្ជាប់ការវាយតម្លៃការពិតជាក់ស្តែងយ៉ាងសកម្ម និងកែសម្រួលគោលនយោបាយបង្ការជំងឺកូវីដ១៩ជាប់រហូត ។

      ក្នុងវីដេអូនេះបានបង្ហាញឱ្យឃើញនូវខ្សែពេលវេលាដែលប្រទេសចិនដាក់ចេញគម្រោងបង្ការនិងគ្រប់គ្រងករណីជំងឺកូវីដ១៩ជាបន្តបន្ទាប់ចំនួន៩ដងទាំងអស់ ។ ល្គឹកណាដែលបានរកឃើញសភាពការណ៍ថ្មី  នោះប្រទេសចិននឹងកែសម្រួលគោលនយោបាយភ្លាមៗ ។

      ក្នុងរយៈពេល៣ឆ្នាំកន្លងមក រដ្ឋាភិបាលចិនបានកែសម្រួលគោលនយោបាយយ៉ាងសកម្មឥតឈប់ឈរដោយយោងតាមការបម្លែងថ្មីរបស់វីរុសនិងការប្រែប្រួលនៃតម្រូវការរបស់ប្រជាជន ។ ខណៈពេលគាំពារអាយុជីវិតរបស់ប្រជាជន ក៏ផ្តល់ឱកាសអភិវឌ្ឍន៍ខាងសេដ្ឋកិច្ចកាន់តែច្រើន នេះជាក្តីបំណងដើមរបស់ប្រទេសចិនលក្នុងការធ្វើកិច្ចខិតខំប្រឹងប្រែងជាប់រហូតមក ។ ប្រទេសចិនខិតខំប្រឹងប្រែងស្វែងរកតុល្យភាពរវាងសុវត្ថិភាពរបស់ប្រជាជននិងកំណើនសេដ្ឋកិច្ច ព្រមពេលជាមួយគ្នានេះ ក៏បានដណ្តើមបានពេលវេលាដ៏មានតម្លៃសម្រាប់ធ្វើការងារត្រៀមរៀបចំឱ្យបានកាន់តែច្រើនដើម្បីទប់ទល់នឹងវីរុស ។

      យោងតាមវីរុសបម្លែងថ្មីប្រភេទអូមីក្រុង បានក្លាយជាវីរុសសំខាន់ដែលរីករាលដាលនៅក្នុងស្រុក ប្រទេសចិនបានចាប់ផ្តើមធ្វើការកែសម្រួលថ្មី ។ ក្នុងនោះវិធានការគន្លឹះបំផុត គឺនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ប្រទេសចិនបានប្រកាសពីវិធានការណ៍ចំណុច១០ថ្មី ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស