ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គទូតបរទេសប្រចាំនៅប្រទេសចិនថ្លែងថា វាគឺទាន់ពេលវេលា និងចាំបាច់ណាស់ក្នុងការកែសម្រួលនិងបង្កើនប្រសិទ្ធភាពនៃវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងរបស់ចិន
2023-01-08 15:39:50cri
Share with:

កាលពីថ្ងៃទី ៦ ខែមករា ក្រសួងទំនាក់ទំនងអន្តជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំសន្និសីទសារព័ត៌មានស្តីពីគោលនយោបាយបង្ការជំងឺឆ្លងរបស់ប្រទេសចិនសម្រាប់មន្រ្តីការទូតជាន់ខ្ពស់បរទេសប្រចាំនៅប្រទេសចិន ។ មន្ត្រីការទូតជាន់ខ្ពស់មកពីជាង ១៣០ ប្រទេសប្រចាំនៅប្រទេសចិន បានចូលរួមកិច្ចប្រជុំនេះ ។ អង្គទូតទាំងឡាយបានកោតសរសើរចំពោះប្រទេសចិនដែលបានផ្តល់ការគាំទ្រ និងជំនួយយ៉ាងសកម្ម ដល់សហគមន៍អន្តរជាតិក្នុងការទប់ទល់នឹងបញ្ហាប្រឈមពីជំងឺរាតត្បាត ដោយបានសម្គាល់ថា ការកែសម្រួលនិងបង្កើនប្រសិទ្ធភាពនៃគោលនយោបាយបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងរបស់ចិន គឺទាន់ពេលវេលា និងមានភាពចាំបាច់ ដែលនឹងផ្តល់កម្លាំងចលករដល់ការស្តារសេដ្ឋកិច្ចសកលឡើងវិញ ។ ។ ប្រទេសចិនគឺជាអង្គភាពសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសជាច្រើន ការកែសម្រួលនិងបង្កើនប្រសិទ្ធភាពនៃគោលនយោបាយបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង និងវិធានការចេញចូលដែនរបស់ចិន នឹងនាំមកនូវអត្ថប្រយោជន៍សំខាន់ៗដល់កំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្មពិភពលោក ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស