ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#អាមេរិកប៉ិនប្រសប់យកការរាលដាលនៃជំងឺឆ្លងជាអាវុធ៖អាវុធទីមួយ បន្តុះបង្អាប់ការងារបង្ការជំងឺកូវីដ១៩
2023-01-08 22:35:32cri
Share with:

       ក្នុងរយៈពេល១ខែកន្លងមក  ចំពេលដែលប្រទេសចិនកែសម្រួលគោលនយោបាយបង្ការជំងឺឆ្លង  សំឡេង"ធ្លាប់ស្គាល់"មួយចំនួនបានលាន់លឺឡើងម្តងទៀត ដែលពោរពេញទៅដោយការមួលបង្កាច់និងការវាយប្រហារ   ជាពិសេសគឺសំឡេងចេញពីប្រទេសអាមេរិក។  ជាការពិត បើបូកសរុបនិងវិភាគការសម្តែងគ្រប់ប្រភេទរបស់អាមេរិកក្នុងរយៈពេល៣ឆ្នាំកន្លងទៅបន្ទាប់ពីបានផ្ទុះឡើងជំងឺរាតត្បាត   យើងមិនពិបាករកឃើញលក្ខណៈពិសេសមួយរបស់អាមេរិកទេ ពោលគឺវាពូកែ"ជ្រើសរើសពេលវេលា" និងប្រើប្រាស់" ជំងឺរាតត្បាត”ជាអាវុធសម្រាប់វាយប្រហារប្រទេសផ្សេងៗ។ ប៉ុន្តែបន្ទាប់មក  អាមេរិកត្រូវបានទះកំផ្លៀងដោយអាវុធទាំងនេះដែលខ្លួនបានប្រើប្រាស់ ។

     អាវុធទីមួយ គឺបន្តុះបង្អាប់ការងារបង្ការជំងឺកូវីដ១៩ ។

     នៅថ្ងៃទី២៨ខែមីនាឆ្នាំ២០២០ រដ្ឋបាលចំណីអាហារនិងឱសថប្រទេសអាមេរិក(FDA)បានប្រកាសបញ្ជីម៉ាស់ស្តង់ដាររបស់ប្រទេសផ្សេងៗដែលទទួលបាននូវការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់  ប៉ុន្តមិនបានដាក់បញ្ចូលម៉ាស់របស់ប្រទេសចិនទេ ។  ពេលមុននេះ កាលពីខែកុម្ភៈឆ្នាំ២០២០ នៅកាលនេះ ការផ្សាយដំណឹងរបស់អាមេរិកបាននាំគ្នាមួលបង្កាច់គោលនយោបាយបង្ការការរីករាលដាលនៃជំងឺឆ្លងរបស់ប្រទេសចិន  ដោយបានមួលបង្កាច់ថា  ការដែលប្រជាជនចិនពាក់ម៉ាស់ គឺរឿងគ្មាន"សេរីភាព"និងគ្មាន"សិទ្ធិមនុស្ស"។

         អាមេរិកមិនមែនជាមិនយល់ដឹងពីភាពចាំបាច់នៃការពាក់ម៉ាស់នោះទេ  ប៉ុន្តែពួកគេបានចាត់ទុកការពាក់ម៉ាស់របស់ប្រទេសចិនជាគោលដៅនៃការវាយប្រហារវិញ។ ការមួលបង្កាច់ការពាក់ម៉ាស់និងការងារបង្ការជំងឺកូវីដ១៩ ព្រមទាំងចាត់ទុកការនេះជារឿងនយោបាយ ជាចំណែកមួយនៃយុទ្ធសាស្ត្ររបស់អាមេរិកសម្រាប់ទប់ស្កាត់ប្រទេសចិន ។ ប៉ុន្តែមេរោគគ្មានព្រំដែន  គ្មានប្រព័ន្ធរបប  ហើយទិន្នន័យនឹងមិនអាចកុហកទេ ។  នៅពេលដែលជនជាតិអាមេរិកជាច្រើនស្ទាក់ស្ទើរក្នុងការ"ពាក់ម៉ាស់"ឫអត់ដោយសារតែវាទាក់ទិននឹងរឿងនយោបាយ  ជំងឺរាតត្បាតដែលបានផ្ទុះឡើងនៅដំណាក់កាលដំបូង  ស្ទើរតែមិនអាចគ្រប់គ្រងបាន។  ចាប់ពីចុងខែកុម្ភៈ  ដល់ដើមខែមីនាឆ្នាំ២០២០   ក្នុងរយៈពេលត្រឹមតែ៣ សប្តាហ៍ប៉ុណ្ណោះ  ចំនួនករណីឆ្លងជំងឺកូវីដដែលបានរកឃើញនៅអាមេរិកបានកើនឡើងជាង១ពាន់ដង។  រហូតដល់ខែមេសាឆ្នាំ២០២០  ចំនួនករណីស្លាប់របស់អាមេរិកបានឈានដល់កម្រិតកំពូលនៃការរាលដាលជុំនេះ។

      ក្នុងសភាពការណ៍បែបនេះ   ទើបរដ្ឋាភិបាលអាមេរិកត្រូវទះកំផ្លៀងខ្លួនឯងដោយខានមិនបាន   ដោយបានកែប្រែពីការរិះគន់ម៉ាស់ចិនទៅជា“សំណើ”ឲ្យប្រទេសចិននាំចេញម៉ាស់ទៅកាន់អាមេរិក ។ នេះហើយបានជារដ្ឋបាលចំណីអាហារនិងឱសថប្រទេសអាមេរិក(FDA)បានអនុញ្ញាតម៉ាស់ចិនជាបន្ទាន់នៅថ្ងៃទី១១ខែមេសាឆ្នាំ២០២០៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស