ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-01-08 15:31:39cri
Share with:

-វិធានការ “ថ្នាក់Bគ្រប់គ្រងតាមថ្នាក់B” ចំពោះការឆ្លងជំងឺកូវីដ-១៩របស់ប្រទេសចិនចាប់ផ្តើមអនុវត្តជាផ្លូវការនៅថ្ងៃទី ៨ ខែមករា ហើយការដឹកជញ្ជូនអ្នកដំណើរនៅច្រកផ្លូវគោកទាំងអស់ទូទាំងប្រទេសចិននឹងដំណើរការឡើងវិញជាបណ្តើរៗ។

-នៅថ្ងៃទីមួយដែលបានអនុវត្តការកែសម្រួលកម្រិតឆ្លងវីរុសកូវីដ១៩ទៅជា “ថ្នាក់Bគ្រប់គ្រងតាមថ្នាក់B” អ្នកដំណើរចូលដែនក្រុមដំបូងបានចូលដែនចិនដោយរលូន។

-ចាប់ពីថ្ងៃទី ៨ ខែមករា តទៅ ប្រទេសចិននឹងមិនផ្តន្ទាទោសចំពោះអំពើល្មើសច្បាប់ស្តីពីការបង្ការ និងគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ១៩ជាដើម ដោយចាត់ទុកវាជាបទល្មើសរារាំងដល់ការបង្ការនិងគ្រប់គ្រងជំងឺឆ្លងឡើយ។

-មន្រ្តីការទូតប្រចាំប្រទេសចិនថ្លែងថា ការបង្កើនប្រសិទ្ធភាពនិងកែសម្រួលវិធានការរបស់ប្រទេសចិនសម្រាប់បង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង វាទាន់ពេលវេលានិងមានភាពចាំបាច់ណាស់។

-ស្ថាប័នអាកាសចរណ៍និងអាកាសយានដ្ឋានអន្តរជាតិជាច្រើនមិនពេញចិត្តនឹងការទាមទាររបស់សហភាពអឺរ៉ុប ដែលតម្រូវឱ្យអ្នកដំណើរមកពីប្រទេសចិនធ្វើតេស្តវិនិច្ឆ័យជំងឺកូវីដ-១៩។

-បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចេញផ្សាយភាពយន្តពិសេសស្តីពីការប្រឆាំងការរីករាលដាលនៃជំងឺឆ្លងរបស់ប្រទេសចិនទៅកាន់ពិភពលោកដែលមានចំណងជើងថា"បំបែកការឡោមព័ទ្ធ"។

-ការប្រឡងជ្រើសរើសមន្រ្តីរដ្ឋការថ្នាក់ជាតិនៃប្រទេសចិនធ្វើឡើងនៅថ្ងៃទី ៨ ខែមករា ចំនួនបេក្ខជននៃការប្រឡងប្រចាំឆ្នាំនេះបង្កើតកំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

-នាយករដ្ឋមន្ត្រីប៉ាគីស្ថានថ្លែងអំណរគុណចំពោះប្រទេសចិនដែលផ្តល់ជំនួយយ៉ាងធំសម្បើមចំពោះប្រទេសប៉ាគីស្ថានក្នុងការបង្ការគ្រោះទឹកជំនន់និងជួយសង្គ្រោះក្នុងគ្រោះមហន្តរាយ។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស