ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការអាកាសចរណ៍និងអាកាសយានដ្ឋានអន្តរជាតិជាច្រើនមិនពេញចិត្តចំពោះសហភាពអឺរ៉ុប ដែលតម្រូវឱ្យអ្នកដំណើរមកពីប្រទេសចិនធ្វើតេស្តវីរុសកូវីដ ១៩
2023-01-08 15:39:13cri
Share with:

អង្គការអាកាសចរណ៍និងអាកាសយានដ្ឋានអន្តរជាតិជាច្រើន ដូចជាសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ សមាគមអាកាសចរណ៍អឺរ៉ុប និងក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី៥ ខែមករា ដើម្បីសម្តែងការសោកស្តាយចំពោះសំណើរបស់សហភាពអឺរ៉ុបដែលតម្រូវឱ្យអ្នកដំណើរមកពីប្រទេសចិនបង្ហាញលទ្ធផលធ្វើតេស្តអវិជ្ជមានរីរុសកូវីដ ១៩ មុនពេលឡើងយន្តហោះ  ព្រមទាំងសង្ឃឹមថា  សហភាពអឺរ៉ុបនឹងវាយតម្លៃចំពោះសំណើនេះជាថ្មីម្តងទៀតនៅពាក់កណ្តាលខែមករា។

សេចក្តីថ្លែងការណ៍បានចែងថា សំណើរបស់សហភាពអឺរ៉ុប គឺមិនសមស្របនឹងលទ្ធផលវាយតម្លៃពីមុនរបស់មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់អឺរ៉ុប ។ យោងតាមលទ្ធផលនៃការវាយតម្លៃនេះឱ្យដឹងថា តាមការប៉ាន់ប្រមាណ  ការកើនឡើងចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ន មិនអាចប៉ះពាល់ដល់ស្ថានភាពជំងឺឆ្លងនៅក្នុងសហភាពអឺរ៉ុប និងតំបន់សេដ្ឋកិច្ចអឺរ៉ុបនោះទេ ដោយសារតែ ជំងឺកូវីដ ១៩ ប្រភេទបំប្លែងខ្លួនថ្មី ដែលកំពុងរីករាលដាលនៅក្នុងប្រទេសចិន  ធ្លាប់រីករាលដាលនៅក្នុងសហភាពអឺរ៉ុបនិងតំបន់សេដ្ឋកិច្ចអឺរ៉ុបរួចទៅហើយ ពោលគឺ ប្រជាជនសហភាពអឺរ៉ុបមានភាពស៊ាំកម្រិតខ្ពស់បង្គួរសម្រាប់ទប់ទល់នឹងវីរុសប្រភេទនេះ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស