ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបានផ្តោតសំខាន់កាន់តែច្រើនទៅលើកំណើនសេដ្ឋកិច្ច ខណៈពេលធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
2023-01-08 13:40:07cri
Share with:

     ការរីករាលដាលនៃជំងឺកូវីដ១៩ បានបំផ្លិចបំផ្លាញដល់ឧស្សាហកម្មជាច្រើននៅលើសកលលោក ។ និយាយចំពោះមុខរបរដែលពឹងផ្អែកលើចរាចរណ៍របស់មនុស្ស ដូចជាមុខរបរទេសចរណ៍និងអាកាសចរណ៍ជាដើម មុខរបរទាំងនេះបានបង់តម្លៃកាន់តែធ្ងន់ធ្ងរ ។

      លោកស្រី KRISTALINA GEORGIEVA អគ្គនាយកនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានថ្លែងថា ដល់ចុងឆ្នាំ២០២០ ទំហំសេដ្ឋកិច្ចរបស់ប្រទេស៩០ភាគរយ សុទ្ធមានការធ្លាក់ចុះបើប្រៀបធៀបនឹងដើមឆ្នាំ២០២០ ។ យើងប៉ាន់ប្រមាណថា ឆ្នាំ២០២០និងឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុប(GDP)នៅលើពិភពលោកទាំងមូលនឹងខាតបង់លើសពី១២ទ្រីលានដុល្លារអាមេរិក ។ រីឯ ជប៉ុន អាល្លឺម៉ង អេស្ប៉ាញនិងអ៊ីតាលីគ្មានកំណើនអីសោះក្នុងពេញមួយឆ្នាំ ។

      ប៉ុន្តែ នៅឆ្នាំ២០២០ ផលិតផលក្នុងស្រុកសរុបរបស់ចិនបានកើនឡើង២,៣ភាគរយ ហើយបានវាយទម្លុះ១០០ទ្រីលានយាន់ប្រាក់ចិន ។ នៅឆ្នាំ២០២០ ប្រទេសចិនក្លាយជាអង្គភាពសេដ្ឋកិច្ចដ៏សំខាន់តែមួយគត់ដែលបានសម្រេចបាននូវកំណើនសេដ្ឋកិច្ច ។

      នៅឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុបរបស់ចិនបានកើនឡើង,ភាគរយ ជាល្បឿនកំណើនលឿនបំផុតក្នុងរយៈពេលជិត១០ឆ្នាំកន្លងមក បានលើសពីការប៉ាន់ប្រមាណរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ និងគោលដៅរបស់រដ្ឋាភិបាលចិន ។

      ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ២០២២ ទំហំលក់រាយតាមបណ្តាញអ៊ីនធឺណែត បានកើនឡើង៤,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១  តាមការប៉ាន់ប្រមាណ ទំហំសេដ្ឋកិច្ចសរុបរបស់ចិននឹងលើសពី១២០ទ្រីលានយាន់ប្រាក់ចិន ។ ក្រៅពីនេះ រដ្ឋបាលនៃតំបន់នានារបស់ចិនក៏បានចាត់បញ្ជូនគណប្រតិភូពាណិជ្ជកម្មទៅកាន់បរទេស ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្ម ៕



 

 

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស