ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

# អាមេរិកប៉ិនប្រសប់យកការរាលដាលនៃជំងឺឆ្លងជាអាវុធ អាវុធទីបី ៖ “បាញ់ប្រហារគេពីក្រោយខ្នង”ដោយព័ទ្ធជុំវិញបញ្ហាសេដ្ឋកិច្ច
2023-01-08 17:53:24cri
Share with:

ពេលថ្មីៗនេះ អត្រាចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៃអ្នកឆ្លងជំងឺកូវីដ-១៩នៅសហរដ្ឋអាមេរិកបានបន្តកើនឡើង ការរីករាលដាលនៃជំងឺឆ្លងនៅសហរដ្ឋអាមេរិកបានឈានដល់កម្រិតកំពូលមួយទៀត។ តាមទម្លាប់ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ រាល់ពេលមានរឿងនេះកើតឡើង អាមេរិកច្បាស់ជានិយាយអំពីចិន។ លើកនេះ សហរដ្ឋអាមេរិកចាប់ផ្ដើមនិយាយអាក្រក់ពីសេដ្ឋកិច្ចចិន។

ចាប់ពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ នៅពេលដែលប្រទេសចិនបានកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺឆ្លង សហរដ្ឋអាមេរិកបានឆ្លៀតយកបញ្ហានេះដើម្បីបន្តលាបពណ៌និងវាយប្រហារប្រទេសចិន។ ក្នុងអំឡុងពេលនេះ ក្នុងការចុះផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកស្តីពីប្រទេសចិន ក្រៅពីមានពាក្យគន្លឹះដូចជា “វីរុសបំប្លែងថ្មី” នៅមានពាក្យសេដ្ឋកិច្ចដូចជា "អតិផរណា" និង "ខ្សែសង្វាក់ផ្គត់ផ្គង់" ទៀតផង។ ពាក្យទាំងនេះស្រដៀងគ្នានឹងពាក្យគន្លឹះនៃប្រព័ន្ធផ្សព្វផ្សាយអាមេរិកនៅពេលដែលប្រទេសចិនមិនទាន់កែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺឆ្លងនៅខែមិថុនា ឆ្នាំ ២០២២។ យើងអាចមើលឃើញថា មិនថាប្រទេសចិនមានគោលនយោបាយបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺឆ្លងបែបណាក៏ដោយ សហរដ្ឋអាមេរិកសុទ្ធតែនឹងប្រើប្រាស់បញ្ហាជំងឺឆ្លងបង្ករឿងហេតុ។

"ការវាយប្រហារគេពីក្រោយខ្នង"ដោយព័ទ្ធជុំវិញបញ្ហាសេដ្ឋកិច្ច គឺជាឧបករណ៍មួយរបស់សហរដ្ឋអាមេរិកដែលធ្វើឱ្យជំងឺឆ្លងទៅជាអាវុធ។ សហរដ្ឋអាមេរិកចង់ឆ្លងតាមរយៈការលាបពណ៌លើសេដ្ឋកិច្ចចិនដើម្បីធ្វើឱ្យប្រទេសចិនមានភាពឯកោ។ ប៉ុន្តែតាមការពិតទៅ ចាប់ពីខែមករាដល់ខែតុលាឆ្នាំ២០២២ ការរួមចំណែករបស់ប្រទេសចិនក្នុងការនាំចេញទៅកាន់ពិភពលោកបានជាប់ចំណាត់ថ្នាក់លេខមួយ ។ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ប្រទេសចិនបានខំប្រឹងប្រែងធ្វើឱ្យខ្សែសង្វាក់មានស្ថិរភាព និងធានាការផ្គត់ផ្គង់ ដែលបានគាំទ្រយ៉ាងខ្លាំងដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

ចំណែកសហរដ្ឋអាមេរិកវិញ? អាមេរិកបានដាក់ទណ្ឌកម្មដោយឯកតោភាគីតាមតែទំនើងចិត្ត ដែលបានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកល ។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់យ៉ាងគឃ្លើន ដែលបានបង្កឱ្យមានរលកនៃការដំឡើងអត្រាការប្រាក់នៅជុំវិញពិភពលោក វាធ្វើឱ្យលទ្ធភាពដែលសេដ្ឋកិច្ចសកលធ្លាក់ចុះមានការកើនឡើងខ្លាំង ។ ប្រទេសដែលបានដើរផ្ទុយពីនិន្នាការអភិវឌ្ឍន៍ពិភពលោកមិនមែនប្រទេសចិននោះទេ គឺជាសហរដ្ឋអាមេរិកវិញ

ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ចចិន នាពេលថ្មីៗនេះ សមាគមជំរុញពាណិជ្ជកម្មចិនបានធ្វើការស្ទង់មតិចំពោះសហគ្រាសបរទេសនិងសមាគមពាណិជ្ជកម្មបរទេសប្រចាំនៅប្រទេសចិនចំនួនជាង ១៦០ ។ តាមលទ្ធផលបង្ហាញឱ្យឃើញថា ៩៩,៤%នៃសហគ្រាសបរទេសដែលបង្ហាញមតិថាមានជំនឿចិត្តកាន់តែខ្លាំងចំពោះការអភិវឌ្ឍនៃសេដ្ឋកិច្ចចិនក្នុងឆ្នាំ ២០២៣  ៩៨,៧%នៃសហគ្រាសបរទេសបានបង្ហាញថា ពួកគេនឹងរក្សានិងពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសចិន ៨៩,៨%នៃសហគ្រាសបរទេសបង្ហាញថា នឹងរក្សាខ្សែសង្វាក់ឧស្សាហកម្មរបស់ខ្លួននៅប្រទេសចិន ហើយ ១០,២% នៃសហគ្រាសបរទេសគ្រោងនឹងផ្ទេរខ្សែសង្វាក់ឧស្សាហកម្មនៅក្រៅប្រទេសមកកាន់ប្រទេសចិន ។ វាច្បាស់ណាស់ ដែលសហរដ្ឋអាមេរិកប៉ុនប៉ងប្រើបញ្ហាវីរុសដើម្បីបង្កើត"ទ្រឹស្ដីប៉ះពាល់សេដ្ឋកិច្ច"គឺទៅមិនរួចទេ។

នៅក្នុងក្រសែភ្នែករបស់សហរដ្ឋអាមេរិក ជំងឺឆ្លងមិនមែនជាព្រឹត្តិការណ៍សុខាភិបាលសាធារណៈធម្មតានោះទេ ប៉ុន្តែជាអាវុធដែលអាចបង្ករឿងហេតុផ្សេងៗបាន។ ហើយនេះទើបជាឧបសគ្គធំបំផុតសម្រាប់ពិភពលោកក្នុងការរួចផុតពីអ័ព្ទនៃជំងឺឆ្លង៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស