ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ផ្តល់អនុសាសន៍សំខាន់អំពីការងារនយោបាយនិងច្បាប់ ព្រមនិងផ្ញើការជូនពរនិងការសួរសុខទុក្ខជូនចំពោះប៉ូលីសទូទាំងប្រទេសចិន
2023-01-08 17:20:58cri
Share with:

      ពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍សំខាន់អំពីការងារនយោបាយនិងច្បាប់ ដោយសង្កត់ធ្ងន់ថា ការងារនយោបាយនិងច្បាប់គឺជាផ្នែកសំខាន់នៃការងាររបស់បក្សនិងរដ្ឋ។ យើងត្រូវតែតម្កល់ទុកប្រជាជនជាស្នូល ប្រកាន់ខ្ជាប់នូវមាគ៌ានៃនីតិរដ្ឋសង្គមនិយមដែលមានលក្ខណៈពិសេសចិន ប្រកាន់ខ្ជាប់នូវការធ្វើកំណែទម្រង់និងនវានុវត្តន៍ ប្រកាន់ខ្ជាប់និងបន្តវេននូវស្មារតីតស៊ូព្យាយាម ខិតខំជំរុញទំនើបកម្មនៃការងារនយោបាយនិងច្បាប់ អនុវត្តយ៉ាងពេញទំហឹងនូវកាតព្វកិច្ចរបស់ខ្លួនក្នុងការគាំពារសន្តិសុខនយោបាយជាតិ ធានាស្ថិរភាពនៃសង្គមទាំងមូល លើកកម្ពស់សមធម៌និងយុត្តិធម៌សង្គម និងធានាប្រជាជនឱ្យមានជីវភាពរស់នៅនិងធ្វើការដោយសុខសាន្តត្រាណ សំដៅរួមចំណែកដល់ការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងការជំរុញការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។

     ក្នុងឱកាសដែល "ទិវាប៉ូលីសប្រជាជនចិន"ជិតមកដល់ លោក Xi Jinping បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សផ្ញើការជូនពរនិងការសួរសុខទុក្ខជូនចំពោះប៉ូលីសទូទាំងប្រទេសចិន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស