ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចាប់ពីថ្ងៃទី ៨ ខែមករា តទៅ ប្រទេសចិននឹងមិនផ្តន្ទាទោសចំពោះអំពើល្មើសច្បាប់ស្តីពីការបង្ការ និងគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ១៩ជាដើម ដោយចាត់ទុកវាជាបទល្មើសរារាំងដល់ការបង្ការនិងគ្រប់គ្រងជំងឺឆ្លងឡើយ
2023-01-08 14:47:54cri
Share with:


 

កាលពីថ្ងៃទី៧ខែមករា តុលាការប្រជាជនកំពូល សាលាអយ្យការប្រជាជនកំពូល ក្រសួងសន្តិសុខសាធារណៈ ក្រសួងយុត្តិធម៌ និងអគ្គនាយកដ្ឋានគយចិន បានរួមគ្នាដាក់ចេញសេចក្តីជូនដំណឹងស្តីពីការដោះស្រាយដោយសមរម្យចំពោះករណីព្រហ្មទណ្ឌពាក់ព័ន្ធតាមផ្លូវច្បាប់ ខណៈពេលកែសម្រួលគោលនយោបាយស្តីពីការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ ក្នុងដំណាក់កាលថ្មី ដោយធ្វើការកែសម្រួលការអនុវត្តច្បាប់ពាក់ព័ន្ធ និងអនុវត្តឱ្យបានត្រឹមត្រូវនូវគោលនយោបាយព្រហ្មទណ្ឌ និងចាត់ចែងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ចាប់ពីការអនុវត្តវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩«ថ្នាក់Bគ្រប់គ្រងតាមថ្នាក់ និងមិនចាំបាច់ធ្វើចត្តាឡីស័កនៅទី៨ខែមករា ឆ្នាំ ២០២៣តទៅ អំពើដែលរំលោភច្បាប់ស្តីពីការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ និងលក្ខខណ្ឌតម្រូវធ្វើចត្តាឡីស័កមុនចូលដែនចិន មិនត្រូវផ្តន្ទាទោសដោយអនុលោមតាមច្បាប់ព្រហ្មទណ្ឌ មាត្រា  ៣៣០ ស្តីពីបទឧក្រិដ្ឋកម្មរារាំងការបង្ការនិងគ្រប់គ្រងជំងឺឆ្លង និង ច្បាប់ព្រហ្មទណ្ឌ មាត្រា  ៣៣២ ស្តីពីបទឧក្រិដ្ឋកម្មរារាំងភូតគាមអនាម័យព្រំដែននិងវិធានការធ្វើចត្តាឡីស័កទៀតទេ ។

 

អ្នកបកប្រែ:马小青
ប្លុកពិសេស