ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនបញ្ជាក់ថា សហគ្រាសបរទេសជាច្រើនបានចាប់ផ្តើមបង្កើតកាលវិភាគអំពីដំណើរទស្សនកិច្ចថ្នាក់ខ្ពស់នៃក្រុមហ៊ុននៅប្រទេសចិន ដើម្បីស្វែងរកឱកាសវិនិយោគថ្មីៗនៅប្រទេសចិន
2023-01-07 15:25:57cri
Share with:

លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានផ្តល់ដំណឹងនៅក្នុងសន្និសីទកាសែតជាប្រចាំដែលធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ៦ ខែមករាថា សហគ្រាសបរទេសជាច្រើនបានចាប់ផ្តើមបង្កើតកាលវិភាគនៃដំណើរទស្សនកិច្ចថ្នាក់ខ្ពស់នៃក្រុមហ៊ុននៅប្រទេសចិន ដើម្បីជំរុញយ៉ាងសកម្មនូវការចាប់ដំណើរការគម្រោងពាក់ព័ន្ធឡើងវិញ និងស្វែងរកឱកាសវិនិយោគថ្មី។

លោកស្រីបានថ្លែងថា បុគ្គលិកពាក់ព័ន្ធបានទៅទស្សនាសហគ្រាសទុនបរទេសពាក់ព័ន្ធនិងសមាគមពាណិជ្ជកម្មបរទេសជាច្រើន ដើម្បីស្វែងយល់ពីមតិយោបល់របស់ពួកគេចំពោះការកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងរបស់ចិននាពេលថ្មីៗនេះ ។ សហគ្រាសបរទេសនិងសមាគមពាណិជ្ជកម្មបរទេសប្រចាំនៅប្រទេសចិន ជាទូទៅបានសម្តែងការស្វាគមន៍ចំពោះការកែសម្រួលដោយម្ចាស់ការនូវវិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិន ។ លោកស្រីបានបន្តថា បន្ទាប់មក ប្រទេសចិននឹងបន្តបើកទូលាយនូវការអនុញ្ញាតឱ្យចូលទីផ្សារចិនសម្រាប់ពាណិជ្ជករបរទេសដូចពេលមុនៗ   ផ្តល់ភាពងាយស្រួលដល់ពាណិជ្ជករបរទេសឲ្យដូចគ្នានឹងពាណិជ្ជករចិន បង្កើនការការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពាណិជ្ជករបរទេសក្នុងការវិនិយោគ និងបង្កើតលក្ខខណ្ឌងាយស្រួលថែមទៀតសម្រាប់ពាណិជ្ជករបរទេសក្នុងការវិនិយោគនៅក្នុងប្រទេសចិន ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស