ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អ្នកនយោបាយអាមេរិកគួរស្តាប់សំឡេងប្រកបដោយវិចារណញ្ញាណនិងវិទ្យាសាស្ត្រ
2023-01-07 13:08:31cri
Share with:

    "នេះមិនត្រឹមតែនឹងមិនបង្កជាផលប៉ះពាល់ប៉ុន្មានដល់ការទប់ស្កាត់ការរីករាលដាលនៃវីរុសនោះទេ ថែទាំងក៏គ្មានអំណោយផលដល់ការវាយតម្លៃដោយគ្រប់ជ្រុងជ្រោយចំពោះផលប៉ះពាល់ដែលបណ្តាមកពីការកើនឡើងនៃករណីឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកផងដែរ ។" នៅថ្ងៃទី ៦ ខែមករា សមាគមបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់អាមេរិក(IDSA)ដែលជាអង្គការប្រកបដោយឥទ្ធានុភាពក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់អាមេរិកបានបង្ហោះសេចក្តីថ្លែងការណ៍នៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ដោយសម្តែងការប្រឆាំងចំពោះសហរដ្ឋអាមេរិកដែលដាក់ចេញគោលនយោបាយដើម្បីដាក់កំហិតលើការចូលដែនរបស់អ្នកទេសចរណ៍ចិន ។

ក្រៅពីសមាគម IDSA  ក្នុងមួយរយៈពេលកន្លងទៅនេះ អ្នកជំនាញខាងវេជ្ជសាស្ត្រជំងឺឆ្លងជាច្រើនបានរួមគ្នាអំពាវនាវថា គ្មានភាពចាំបាច់អនុវត្តវិធានការដាក់កំហិតលើការធ្វើទេសចរណ៍របស់ជនជាតិចិន ។ ឧទាហរណ៍ដូចជា លោក Daniel Falush សាស្ត្រាចារ្យនៃវិទ្យាស្ថាន Pasteur របស់ប្រទេសបារាំងប្រចាំនៅក្រុងសៀងហៃបានថ្លែងថា "បទពិសោធន៍បានបញ្ជាក់ថា ការអនុវត្តវិធានការដាក់កំហិតលើការធ្វើទេសចរណ៍គ្រាន់តែទទួលបានប្រសិទ្ធភាពតិចតួចប៉ុណ្ណោះក្នុងករណីដែលគ្មានវិធានការផ្សេងទៀត" ។ លោក Aris Katzourakis សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Oxford បានលើកឡើងថា ការអនុវត្តវិធានការដាក់កំហិតលើការធ្វើទេសចរណ៍របស់ជនជាតិចិន គឺ "គ្មានអត្ថន័យអីសោះ" ។ អង្គការជំនាញមួយចំនួនដូចជា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់អឺរ៉ុបជាដើមបានបញ្ជាក់យ៉ាងច្បាស់ថា ការអនុវត្តវិធានការដាក់កំហិតលើការចូលដែនរបស់អ្នកទេសចរណ៍ប្រទេសចិនគឺ មិនសមហេតុផល ។ ក្រៅពីនេះ នាពេលថ្មីៗកន្លទៅនេះ សាខាអឺរ៉ុបនៃក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិដែលតំណាងឱ្យអាកាសយានដ្ឋានជាង៥០០ នៅអឺរ៉ុបក៏បានថ្កោលទោសវិធានការដាក់កំហិតលើការចូលដែនរបស់ជនជាតិចិនផងដែរ ។ អ្នកនយោបាយអាមេរិកគួរស្តាប់ឱ្យបានផ្ចត់ផ្ចង់នូវសំឡេងប្រកបដោយវិចារណញ្ញាណនិងវិទ្យាសាស្ត្រទាំងនេះ ។

    សូមបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ ១៩ គឺជាការប្រយុទ្ធតាមបែបវិទ្យាសាស្រ្តមួយលើក យ៉ាណាមិញ សហរដ្ឋអាមេរិកដែលបានដាក់ចេញគោលនយោបាយដើម្បីដាក់កំហិតលើការចូលដែនរបស់អ្នកទេសចរណ៍ចិនគឺ ប្រព្រឹត្តទៅផ្ទុយពីវិទ្យាសាស្រ្ត ។

    បើមើលពីវិធានការបង្ការការរីករាលដាលនៃជំងឺឆ្លង អ្នកផងទាំងពួងនៅតែចងចាំថា ខណៈពេលផ្ទុះការរីករាលដាលនៃជំងឺកូវីដ ១៩ កាលពីឆ្នាំ ២០២០ សហរដ្ឋអាមេរិកក៏ធ្លាប់បានអនុវត្តវិធានការពាក់ព័ន្ធដើម្បីដាក់កំហិតលើការចូលដែនរបស់ជនជាតិចិនផងដែរ តែទទួលបានប្រសិទ្ធភាពផ្ទុយគ្នា ។ ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅអាមេរិកបានផ្ទុះឡើងយ៉ាងឆាប់រហ័សដែលបានក្លាយជាប្រទេសដែលមានករណីឆ្លងជំងឺកូវីដ ១៩ និងករណីស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនបំផុតនៅទូទាំងពិភពលោក ។

    បើមើលពីការពិតជាក់ស្តែងនៃការធ្វើវិភាគទៅលើវីរុសអាចឃើញថា វីរុសប្រភេទ BA.5 ដែលបាននិងកំពុងរាតត្បាតនៅប្រទេសចិនគឺជាវីរុសសំខាន់ដែលបានរាតត្បាតនៅអាមេរិកនៅប៉ុន្មានខែមុន រីឯវីរុសបម្លែងថ្មីបំផុតប្រភេទ xbb.1.5 ដែលបានរកឃើញនៅក្រុងសៀងហៃនិងក្រុង Hang Zhou នាពេលថ្មីៗកន្លងទៅនេះ ចំជាវីរុសសំខាន់បំផុតដែលកំពុងរាតត្បាតនៅអាមេរិកហ្នឹងឯង ។ ប្រភេសវីរុសកូវីដ ១៩ ដែលកំពុងរាតត្បាតនៅប្រទេសចិនបានរីករាលដាលនៅតំបន់នានាទូទាំងពិភពលោកយូរហើយ ។

    មិនថាវីរុសប្រភេទ BA.5 ដែលបាននិងកំពុងរាតត្បាតនៅប្រទេសចិននាពេលបច្ចុប្បន្នឬមួយក៏វីរុសបម្លែងថ្មីបំផុតប្រភេទ xbb.1.5 ដែលបានរកឃើញជាថ្មីបំផុតនៅក្នុងស្រុក ពេលវេលាដែលត្រូវបានរកឃើញសុទ្ធតែយឺតជាងអាមេរិកនិងប្រទេសផ្សេងទៀតជាច្រើន ។ ប្រការនេះអាចឃើញថា ប្រទេសចិនទើបជាប្រទេសដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺឆ្លងនៅទូទាំងពិភពលោក ។

    ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បានទទួលភាពបរាជ័យទាំងស្រុង តើអ្នកនយោបាយអាមេរិកនឹងបន្តធ្វើមិនដឹងមិនឮ ហើយជាន់ឈ្លីលើវិទ្យាសាស្ត្រឬទេ ? ប្រសិនបើពួកគេចចេសដើរតាមផ្លូវដែលប្រព្រឹត្តិទៅផ្ទុយនឹងវិទ្យាសាស្ត្រ នោះ ទង្វើបែបនេះគឺជាការប្រព្រឹត្តិបទឧក្រិដ្ឋចំពោះប្រជាជនអាមេរិក ហើយមុខជានឹងរងការដាក់ទណ្ឌកម្មពីវិទ្យាសាស្ត្រជាក់ជាមិនខាន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស