ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLi Keqiang នាយករដ្ឋមន្រ្តីចិនជួបពិភាក្សាជាមួយលោក Serdar Berdimuhamedov ប្រធានាធិបតីតួកមេនីស្ថាន
2023-01-07 15:08:10cri
Share with:

លោក Li Keqiang នាយករដ្ឋមន្រ្តីចិនបានជួបពិភាក្សាការងារជាមួយលោកSerdar Berdimuhamedov ប្រធានាធិបតីតួកមេនីស្ថានដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននៅវិមានសភាប្រជាជនចិនកាលពីរសៀលថ្ងៃទី៦ខែមករា។

ក្នុងកិច្ចជំនួប លោក Li Keqiang បានថ្លែងថា មិត្តភាពរវាងចិននិងតូមិននីស្ថានមានប្រវត្តិសាស្រ្តយូរអង្វែង ប្រទេសចិនរីករាយរក្សាការប្រាស្រ័យទាក់ទងថ្នាក់ជាន់ខ្ពស់ជាមួយប្រទេសតួកមេនីស្ថាន បង្កើនការតភ្ជាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកដោយគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរវិវឌ្ឍនទៅមុខដោយឥតឈប់ឈរ។ ប្រទេសតួកមេនីស្ថានគឺជាប្រទេសអព្យាក្រឹតអចិន្ត្រៃយ៍ ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយការទូតសន្តិភាពប្រកបដោយភាពឯករាជ្យនិងម្ចាស់ការ សង្ឃឹមថាភាគីទាំងពីរអាចបង្កើនទំនាក់ទំនងនិងការសម្របសម្រួលក្នុងកិច្ចការអន្តរជាតិនិងតំបន់ ដើម្បីគាំពារសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់។

ជាការឆ្លើយតប លោក Berdimuhamedov បានថ្លែងថា ប្រទេសចិននិងតួកមេនីស្ថានមានចំណងមិត្តភាពដ៏ជ្រាលជ្រៅ ។ប្រទេសតួកមេនីស្ថានរីករាយរួមជាមួយប្រទេសចិនពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ថាមពល វប្បធម៌មនុស្សជាតិនិងវិស័យផ្សេងទៀត ធ្វើឱ្យស៊ីជម្រៅនូវការប្រាស្រ័យទាក់ទង់និងកិច្ចសម្របសម្រួលក្នុងកិច្ចការអន្តរជាតិ ដើម្បីជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងតួកមេនីស្ថាននិងចិនមានការអភិវឌ្ឍកាន់តែល្អ ព្រមនិងសម្រេចកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស