ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា មានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបបញ្ហាប្រឈមនៃជំងឺឆ្លង
2023-01-07 15:17:28cri
Share with:

ក្រសួងការបរទេសចិនបានធ្វើសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៦ខែមករា។ នៅក្នុងសន្និសីទនេះ មានអ្នកយកព័ត៌មានសួរថា អង្គការសុខភាពពិភពលោកបានធ្វើសន្និសីទរាយការណ៍ជូនដំណឹងជាប្រចាំនៃរដ្ឋសមាជិកនៅថ្ងៃទី ៥ ខែមករា។ តើប្រទេសចិនបានចូលរួមនិងចែករំលែកព័ត៌មានអំពីជំងឺរាតត្បាតដែរឬទេ? ហើយអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

ពេលឆ្លើយសំណួរនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា កាលពីថ្ងៃទី៥ ខែមករា តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ប្រទេសចិនបានចាត់បញ្ជូនអ្នកជំនាញទៅចូលរួមក្នុងសន្និសីទរាយការណ៍ជូនដំណឹងនៃរដ្ឋសមាជិកអង្គការសុខភាពពិភពលោក ដោយបានណែនាំអំពីវិធានការបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩  ការឃ្លាំមើលវីរុសបំប្លែងថ្មី ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ និងសភាពការណ៍ព្យាបាលជំងឺជាដើមរបស់ប្រទេសចិន។ ប្រទេសចិនក៏បានចាប់អារម្មណ៍ថា អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ប្រទេសចិនបានបង្កើនការចែករំលែកព័ត៌មានអំពីជំងឺរាតត្បាតក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ប្រទេសចិនមានឆន្ទៈបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ក្នុងនោះរួមទាំងអង្គការសុខភាពពិភពលោកផង ដើម្បីឆ្លើយតបកាន់តែល្អចំពោះបញ្ហាប្រឈមនៃជំងឺឆ្លង និងការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជនឱ្យកាន់តែល្អ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស