ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២ ទំហំនៃការនាំចេញនាំចូលសេវាកម្មរបស់ប្រទេសចិនកើនឡើង ១៥.៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១
2023-01-07 15:16:42cri
Share with:


 

យោងតាមទិន្នន័យដែលបានចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី ៦ ខែមករាឱ្យដឹងថា ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ទំហំសរុបនៃការនាំចេញនាំចូលសេវាកម្មរបស់ប្រទេសចិនមានចំនួន ៥,៤០៤៦១ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ១៥.% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ហើយពាណិជ្ជកម្មសេវាកម្មបន្តរក្សាកំណើនថែមទៀត។

ទិន្នន័យនេះបង្ហាញថា ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ ២០២២ ការនាំចេញសេវាកម្មរបស់ប្រទេសចិនមាន ២៥៨៣៥ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ១៥.% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ចំណែកការនាំចូលសេវាកម្មមានចំនួន ២៨២១១១ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ១៥.% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១  ឱនភាពនៃពាណិជ្ជកម្មសេវាកម្មមាន ២៣៧៦២០ លានយាន់ប្រាក់ចិន។ 

  ការនាំចេញនាំចូលសេវាកម្មវិស័យទេសចរណ៍បានបន្តស្តារឡើងវិញជាបណ្តើរៗ ។ ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ ២០២២ ទំហំនៃការនាំចេញនាំចូលសេវាកម្មវិស័យទេសចរណ៍របស់ប្រទេសចិនមានចំនួន ៧៥៨០៥០ លានយាន់ប្រាក់ចិនដែលបានកើនឡើង ៨.% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស