ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Berdimuhamedov ប្រធានាធិបតីតួកមេនីស្ថាន
2023-01-06 15:47:58cri
Share with:

នាព្រឹកថ្ងៃទី៦ ខែមករា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Serdar Berdimuhamedov ប្រធានាធិបតីតួកមេនីស្ថានដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានប្រកាសថា នឹងលើកកម្ពស់ទំនាក់ទំនងចិន-តួកមេនីស្ថានឱ្យឡើងដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

 ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ភាគីទាំងពីរគួរតែពង្រឹងការផ្លាស់ប្តូរក្នុងវិស័យនានា និងគ្រប់ស្រទាប់ជាន់ថ្នាក់ ធ្វើកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌មនុស្សជាតិ  បង្កើនចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ដើម្បីពង្រឹងមូលដ្ឋានមតិសាធារណៈក្នុងសង្គមដែលបន្តអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យបានល្អប្រសើរ ។

លោក Xi Jinping បានគូសបញ្ជាក់ថា យន្តការសហប្រតិបត្តិការ "ចិន + ប្រទេសអាស៊ីកណ្តាលទាំង ៥ " គឺជាយន្តការថ្មីសម្រាប់ប្រទេសចិនធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ីកណ្តាល ។ ភាគីចិនមានឆន្ទៈក្នុងការពង្រឹងការប្រាស្រ័យទាក់ទង និងកិច្ចសម្របសម្រួលជាមួយភាគីតួកមេនីស្ថាន ដើម្បីរៀបចំឱ្យបានល្អនូវកិច្ចប្រជុំកំពូល "ចិន + ប្រទេសអាស៊ីកណ្តាលទាំង ៥ " លើកដំបូង។

ជាការឆ្លើយតប លោក Berdimuhamedov បានថ្លែងថា ប្រទេសតួកមេនីស្ថានមានឆន្ទៈ

ក្នុងការបង្កើនការបំពេញទស្សនកិច្ចគ្នានិងការប្រាស្រ័យទាក់ទងទៅវិញទៅមកជាមួយភាគីចិន ធ្វើឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម។ ភាគីតួកមេនីស្ថានសូមវាយតម្លៃខ្ពស់និង គាំទ្រដោយពេញទំហឹងចំពោះយន្តការសហប្រតិបត្តិការ " ចិន + ប្រទេសអាស៊ីកណ្តាលទាំង ៥ "។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស