ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៣ ចំនួនអ្នកធ្វើដំណើរតាមផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស និងផ្លូវទឹកក្នុងប្រទេសចិនបានបន្តកើនឡើង ហើយនៅតំបន់ទេសចរណ៍ តំបន់ពាណិជ្ជកម្ម និងភោជនីយដ្ឋានក៏មានភ្ញៀវកាន់តែច្រើនឡើងផងដែរ។
ចាប់តាំងពីដាក់ឱ្យដំណើរការការដឹកជញ្ជូនក្នុងថ្ងៃឈប់សម្រាកនៃបុណ្យចូលឆ្នាំសកលនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២មក ផ្លូវដែកទូទាំងប្រទេសចិនបានដឹកអ្នកដំណើរជាមធ្យមចំនួន ៥,០៨ លាននាក់ក្នុងមួយថ្ងៃ កើនឡើង ១០៩% បើធៀបនឹងចំនួនដឹកអ្នកដំណើរជាមធ្យមប្រចាំថ្ងៃនៅខែវិច្ឆិកា ឆ្នាំ ២០២២ និយាយជារួមគឺលំហូរអ្នកដំណើរតាមផ្លូវដែកបានបន្តកើនឡើង។ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាករយៈពេល ៣ ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកល អ្នកធ្វើដំណើរតាមផ្លូវថ្នល់និងផ្លូវទឹកទូទាំងប្រទេសចិនមានចំនួនជាង ៦១ លាននាក់៕