ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទំនិញរូបទន្សាយក្រុង Yiwu បានទៅដល់គ្រប់ទីកន្លែងនៅលើពិភពលោក ដែលបាននាំមកនូវបរិយាកាសចូលឆ្នាំចិនដ៏ពិសេស
2023-01-06 16:52:42cri
Share with:

      ជិតចូលឆ្នាំថោះឆ្នាំចិន ក្រុង Yiwu ពោរពេញទៅដោយ"រសជាតិទន្សាយ"។ នៅទីនេះ មានតុក្កតាទន្សាយគ្រប់បែបយ៉ាង ទន្សាយខ្លះថែមទាំងជិះរថភ្លើងផ្លូវដែកចិន-អឺរ៉ុបទៅកាន់ពិភពលោកទៀតផង ។ តោះ! ទៅទស្សនាក្រុង Yiwu ដែលជា"ផ្សារទំនើបពិភពលោក" ជាមួយខ្ញុំ!

      កុំភ្លេចទិញកតុក្កតា"ទន្សាយ"មួយ នៅពេលទិញទំនិញចូលឆ្នាំថ្មី ។  តើក្រុង Yiwu មានទិដ្ឋភាពអ៊ូអរយ៉ាងណាទៅមុនពេលបុណ្យចូលឆ្នាំចិនឆ្នាំថោះនេះ?

      ក្នុងរយៈពេលប៉ុន្មានខែនេះកន្លងទៅ  ក្រុង Yiwu ពិតជាកន្លែងដែលមាន "រូបរាងទន្សាយ" ច្រើនបំផុត ! នៅក្នុងទីក្រុងពាណិជ្ជកម្មអន្តរជាតិ Yiwu នៅលើយន្តហោះដឹកទំនិញនិងនៅលើរថភ្លើងYiwu-Xinjiang-Europe សុទ្ធតែជាអីវ៉ាន់ទំនិញទន្សាយគួរឱ្យស្រឡាញ់ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានគំនូរឆ្នាំថ្មីរូបទន្សាយឆ្នាំថោះ កញ្ចប់អាំងប៉ាវរូបទន្សាយ ចង្កៀងគោមរូបទន្សាយ តុក្កតារូបទន្សាយជាដើម។

      ពេលដើរចូលក្នុង"ផ្សារទំនើបពិភពលោក" សូមកុំមកវិញដោយដៃទទេឱ្យសោះ ។ ក្រុង Yiwu បានផលិត ប្រដាប់ប្រដាក្មេងលេង២៥% នៅលើពិភពលោកនិង ៤៩% នៃគ្រឿងតុបតែងលំអនៃទូទាំងពិភពលោក។

      ក្នុងអំឡុង WorldCup កាតា ឆ្នាំ ២០២២  មានផលិតផល៧០% មកពីក្រុង Yiwu ដូចជា កញ្ចែ មេក្រូ ស្នែង អាវ និងទង់ជាតិនៃក្រុមកំពូលទាំង ៣២ ប្រទេសដែលបានដាក់លក់នៅតាមហាងក្នុងក្រុងកាតា ។ មានគេបានគណនាថា ប្រសិនបើលោកអ្នកទិញទំនិញ ៨ ម៉ោងក្នុងមួយថ្ងៃ ហើយចូលមើលហាងនីមួយៗរយៈពេល ៣ នាទី លោកអ្នកនឹងចំណាយពេល ១ ឆ្នាំ ៥ ខែទើបអាចដើរពេញផ្សារទាំងមូល ។

      ទំនិញ ២.១ លានប្រភេទមកពីគ្រប់ទីកន្លែងលើពិភពលោកប្រមូលផ្តុំនៅទីនេះ ហើយត្រូវបានលក់ទៅកាន់ជាង ២៣០ ប្រទេសនិងតំបន់នៅលើពិភពលោក ។ អ្នកជំនួញបរទេសរាប់ម៉ឺននាក់ដែលមកពីជាង ១០០ ប្រទេសនិងតំបន់រស់នៅនិងធ្វើការដោយសន្តិភាពនិងសុខដុមនៅទីនេះ ...

      ទីនេះគឺជាក្រុង Yiwu នៃ Zhejiang និងជាក្រុង Yiwu នៃប្រទេសចិន ក៏ជាក្រុង Yiwu នៃពិភពលោក!

      ផលិតផលល្អៗជាច្រើនរបស់ក្រុង Yiwu ត្រូវបានលក់ចេញទៅក្រៅប្រទេស សូមអរគុណដល់រថភ្លើង Yiwu-Xinjiang-Europe ។ រថភ្លើងYiwu-Xinjiang-Europeបាននាំផលិតផល "Made in China" ជាង ១០ម៉ឺនប្រភេទដឹកជញ្ជូនទៅកាន់ទូទាំងពិភពលោក ។ កាលពីឆ្នាំ ២០២២ ចំនួនរថភ្លើង Yiwu-Xinjiang-Europeមានលើសពី ១៥០០ ខ្សែ ។

      រថភ្លើង Yiwu-Xinjiang-Europe ចេញដំណើរពីក្រុង Yiwu ចេញតាមច្រក Alashankou នៅភូមិភាគស្វយ័ត Xinjiang ឆ្លងកាត់កាហ្សាក់ស្ថាន រុស្ស៊ី បេឡារុស្ស ប៉ូឡូញ អាល្លឺម៉ង់ បារាំង ទីបំផុតបានទៅដល់ក្រុងម៉ាឌ្រីដ រដ្ឋធានីអេស្ប៉ាញ  ចំណាយពេល ២១ ថ្ងៃ ហើយការធ្វើដំណើរទាំងមូលមានចម្ងាយសរុប ១៣០៥២ គីឡូម៉ែត្រដែលជាខ្សែរថភ្លើងដឹកជញ្ជូនឆ្លងកាត់ប្រទេសច្រើនបំផុតនិងមានចម្ងាយផ្លូវវែងបំផុតនៅលើពិភពលោក ។

      ទំនិញទន្សាយក្រុង Yiwu បានទៅដល់គ្រប់ទីកន្លែងនៅលើពិភពលោក តើលោកអ្នកបានត្រៀមទន្សាយ Made in China (ក្រុង Yiwu) ហើយឬនៅ ?

អ្នកបកប្រែ:王幸
ប្លុកពិសេស