ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្លូវដែកចិន-ឡាវបានដឹកអ្នកដំណើរសរុបលើសពី៩លាននាក់
2023-01-06 14:58:13cri
Share with:

អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រុមហ៊ុនផ្លូវដែកចិនក្រុងKunmingកាលពីថ្ងៃទី៥ខែមករាឱ្យដឹងថា ចាប់ពីផ្លូវដែកចិន-ឡាវដាក់ឱ្យដំណើរការរយៈពេល១ឆ្នាំមក បានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ប្រជាជនតាមបណ្តោយផ្លូវដែក  ដែលទទួលបានការពេញនិយមពីអ្នកដំណើរទាំងឡាយ ។ ស្របនឹងវិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិនឈានចូលដំណាក់កាលថ្មី តម្រូវការធ្វើដំណើរបានកើនឡើងជាបន្តបន្ទាប់ លំហូរអ្នកដំណើរតាមផ្លូវដែកចិន-ឡាវបានវិលត្រឡប់ទៅរកទិដ្ឋភាពអ៊ូអរឡើងវិញជាបណ្តើរៗ ។ គិតមកទល់ថ្ងៃទី៥ខែមករា ផ្លូវដែកចិន-ឡាវបានដឹកអ្នកដំណើរសរុបលើសពី៩លាននាក់ ក្នុងនោះ កំណាត់ផ្លូវដែកក្នុងប្រទេសចិនបានដឹកអ្នកដំណើរសរុបមនុស្ស៧លាន៥សែន៤ម៉ឺននាក់កំណាត់ផ្លូវដែកក្រៅប្រទេសបានដឹកអ្នកដំណើរសរុប១លាន៤សែន៦ម៉ឺននាក់៕

អ្នកបកប្រែ:李展精
ប្លុកពិសេស