ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនប្រកាន់អាកប្បកិរិយាបើកចហនិងមានតម្លាភាពជាប់រហូតមកក្នុងការចែករំលែកព័ត៌មាននិទិន្នន័យពាក់ព័ន្ធជំងឺឆ្លងជាមួយសហគមន៍អន្តរជាតិ
2023-01-06 14:52:35cri
Share with:

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៥ខែមករាថា ចាប់តាំងពីផ្ទុះរាលដាលជំងឺកូវីដ១៩មក ប្រទេសចិនបានប្រកាន់អាកប្បកិរិយាបើកចំហនិងមានតម្លាភាពជាំប់រហូតក្នុងការចែករំលែកព័ត៌មាននិងទិន្នន័យពាក់ព័ន្ធជំងឺឆ្លងជាមួយសហគមន៍អន្តរជាតិ ពិសេសចែករំលែកលំដាប់ហ្សែននៃវីសរុសយ៉ាងទាន់ពេលវេលាដែលបានរួមចំណែកដ៏សំខាន់ចំពោះការស្រាវជ្រាវនិងផលិតវ៉ាក់សាំងនិងឱសថពាក់ព័ន្ធរបស់ប្រទេសនានា។

លោកស្រី Mao Ning បានគូសបញ្ជាក់ថា អង្គការសុខភាពពិភពលោកធ្លាប់ថ្លែងជាច្រើនលើកច្រើនសាចំពោះប្រទេសចិនថា សនិ្នសីទផ្លាស់ប្តូរបទពិសោធផ្នែកបច្ចេកទេសដែលប្រទេសចិនសហការរៀបចំជាមួយអង្គការសុខភាពពិភពលោកធ្វើបានល្អណាស់ បានទទួលសមិទ្ធផលដ៏វិជ្ជមាន។

លោកស្រី Mao Ning បានសង្កត់ធ្ងន់ទៀតថា បច្ចុប្បន្ន ស្ថានការណ៍ឆ្លងរាលដាលនៃជំងឺកូវីដរបស់ប្រទេសចិនអាចគ្រប់គ្រងបាន ស្របនឹងការកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិន  យើងនឹងបន្តធ្វើសកម្មភាពដូចជាការផ្លាស់ប្តូរបទពិសោធផ្នែកបច្ចេកទេសជាដើមជាមួយអង្គការសុខភាពពិភពលោក ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស