ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងអំពីដំណើរទស្សនកិច្ចរបស់លោកFerdinand Romualdez Marcosប្រធានាធិបតីហ្វីលីពីននៅប្រទេសចិនថាបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍទំនាក់ទំនងចិន-ហ្វីលីពីនក្នុងយុគសម័យថ្មី
2023-01-06 14:44:35cri
Share with:


 

លោក Ferdinand Romualdez Marcos ប្រធានាធិបតីហ្វីលីពីនទើបបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៥ខែមករាថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Marcos គឺជា "ការចាប់ផ្តើមដ៏ល្អ" សម្រាប់ទំនាក់ទំនងចិន-ហ្វីលីពីននៅឆ្នាំនេះ ហើយនឹងនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍទំនាក់ទំនងចិន-ហ្វីលីពីនក្នុងយុគសម័យថ្មី។

 

លោកស្រី Mao Ning បានថ្លែងបន្តថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតី Ferdinand Romualdez Marcos នៅប្រទេសចិន បន្ទាប់ពីលោកឡើងកាន់តំណែង ហើយប្រទេសចិនក៏ជាគោលដៅដំបូងដែលលោកបំពេញទស្សនកិច្ចជាផ្លូវការក្រៅពីប្រទេសអាស៊ានផងដែរ។ ព្រមពេលជាមួយគ្នានេះ លោកក៏ជាមេដឹកនាំបរទេសដំបូងគេដែលចិនបានទទួលស្វាគមន៍នៅដើមឆ្នាំ ២០២៣នេះផងដែរ។ ការនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់រវាងភាគីទាំងពីរចំពោះដំណើរទស្សនកិច្ចលើកនេះ។ ភាគីទាំងពីរបានឯកភាពគ្នាថា ត្រូវបន្តវេនចំណងមិត្តភាពប្រពៃណី លើកកម្ពស់ទំនាក់ទំនងមេត្រីភាព ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងបង្កើនទំនុកចិត្តគ្នាជាយុទ្ធសាស្ត្រ។

អ្នកបកប្រែ:马小青
ប្លុកពិសេស