ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលចិននិងរដ្ឋាភិបាលហ្វីលីពីនចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈយោគយល់គ្នាស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ”
2023-01-06 16:24:40cri
Share with:

      យោងតាមដំណឹងរបស់គណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍន៍ប្រទេសចិនឱ្យដឹងថា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ រដ្ឋាភិបាលចិននិងរដ្ឋាភិបាលហ្វីលីពីនបានចុះហត្ថលេខាដើម្បីបន្តសុពលភាពនៃ«អនុស្សរណៈយោគយល់គ្នារវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីនស្តីពីកិច្ចសហប្រតិបត្តិការអំពីគំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ”»។ ភាគីទាំងពីរនឹងបន្តធ្វើកិច្ចសហប្រតិបត្តិការក្នុងការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ដើម្បីផ្លាស់ប្តូរឧត្តមភាពនៃការបំពេញបន្ថែមគ្នាខាងសេដ្ឋកិច្ច និងការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិឱ្យទៅជាឧត្តមភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង ធ្វើសមាហរណកម្មនិងជំរុញគ្នាទៅវិញទៅមកក្នុងដំណើរធ្វើទំនើបកម្មរៀងៗខ្លួន ហើយរួមគ្នាសម្រេចការអភិវឌ្ឍនិងវិបុលភាពដែលប្រកបដោយចីរភាព៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស