ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការបោះឆ្នោតជ្រើសរើសប្រធានសភាតំណាងរាស្ត្ររបស់អាមេរិកជុំទី ១០ នៅតែគ្មានលទ្ធផល
2023-01-06 14:36:43cri
Share with:

កាលពីថ្ងៃទី ៥ ខែមករា តាមម៉ោងក្នុងតំបន់ សភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិកបានធ្វើការបោះឆ្នោតម្តងទៀតដើម្បីជ្រើសរើសប្រធានសភាតំណាងរាស្រ្ត ដែល នេះជាការបោះឆ្នោតជុំទី ១០ ហើយ ។ ក្រោយបញ្ចប់ការបោះឆ្នោត លោក Kevin McCarthy ប្រធានបក្សសាធារណរដ្ឋ  ទទួលបាន ២០០ សំឡេង ដែលបានចាញ់លោក Hakeem Jeffries សមាជិកសភាមកពីបក្សប្រជាធិបតេយ្យដែលទទួលបាន ២១២ សំឡេង  ប៉ុន្តែនៅតែគ្មានសំឡេងឆ្នោតគ្រប់គ្រាន់សម្រាប់ធ្វើជាប្រធានសភាតំណាងរាស្ត្រដដែល ។

 គួររំលឹកថា  ការបោះឆ្នោតជ្រើសរើសប្រធានសភាតំណាងរាស្ត្រជុំទី ១០  បានបំបែកកំណត់ត្រានៃការបោះឆ្នោតជ្រើសរើសប្រធានសភាតំណាងរាស្ត្រនៅឆ្នាំ ១៩២៣ដែលបានដំណើរការចំនួន ៩ ជុំ   ហើយបានក្លាយជាការបោះឆ្នោតអូសបន្លាយពេលវែងបំផុតសម្រាប់ជ្រើសរើសប្រធានសភាតំណាងរាស្ត្រក្នុងរយៈពេល ១៦៤ ឆ្នាំមក បន្ទាប់ពីសង្គ្រាមស៊ីវិលរបស់អាមេរិក។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស