ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ផ្លូវអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសចិននិងហ្វីលីពីននឹងកាន់តែធំទូលាយ
2023-01-06 15:24:57cri
Share with:

    ថ្ងៃទី៤ខែមករាឆ្នាំ២០២៣  លោកXi Jinpingប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកMarcosប្រធានាធិបតីហ្វីលីពីនដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅទីក្រុងប៉េកាំង។  ប្រមុខរដ្ឋទាំងពីររូបបានកត់សម្គាល់លើសារសំខាន់នៃទំនាក់ទំនងចិននិងហ្វីលីពីនចំពោះគ្នាទៅវិញទៅមក  បានឯកភាពគ្នាឱ្យរក្សាការប្រាស្រ័យទាក់ទងផ្នែកជាយុទ្ធសាស្ត្រជាប្រចាំ ហើយបានឈានដល់មតិឯកភាពដ៏សំខាន់ស្តីពីការធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យស៊ីជម្រៅ  និងដោះស្រាយបញ្ហាដែនសមុទ្រឱ្យបានសមរម្យជាដើម។

       ក្នុងនាមជាប្រទេសជិតខាង  ចិននិងហ្វីលីពីនមានប្រវត្តិសាស្ត្រទំនាក់ទំនងដ៏មេត្រីភាពរយៈពេលជាង១ពាន់ឆ្នាំមកហើយ។  ក្នុងមួយរយៈពេលកន្លងមក  ទំនាក់ទំនងចិននិងហ្វីលីពីនធ្លាប់បានជួបការលំបាកខ្លះៗ   ប៉ុន្តែក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ  ទំនាក់ទំនងចិននិងហ្វីលីពីនបានវិលត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ដ៏ល្អប្រសើរឡើងវិញក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ   ហើយទទួលបានសមិទ្ធផលកិច្ចសហប្រតិបត្តិការជាផ្លែផ្កាជាឈប់ឈរ។   និន្នាការបែបនេះបានមកដោយមិនងាយទេ ដែលគួរឱ្យភាគីទាំងពីររួមគ្នាថែរក្សានិងឱ្យតម្លៃទ្វេដង។

      ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ    កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងហ្វីលីពីនបានបញ្ចេញនូវភាពរស់រវើកដ៏អស្ចារ្យ។  ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត  ជាប្រភពនាំចូលដ៏ធំបំផុត  និងជាគោលដៅនាំចេញដ៏ធំទី២របស់ហ្វីលីពីន។ ភាគីទាំងពីរបានកំណត់វិស័យសហប្រតិបត្តិការសំខាន់ៗចំនួន៤ ដូចជាកសិកម្ម  ហេដ្ឋារចនាសម្ព័ន្ធ  ថាមពល និងវប្បធម៌មនុស្សជាតិ។  គំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"របស់ភាគីចិនបានតភ្ជាប់ប្រកបដោយប្រសិទ្ធភាពជាមួយនឹងគំនិត"កសាងបន្ថែមទៀត  កសាងឱ្យកាន់តែប្រសើរ"របស់ហ្វីលីពីន  ហើយបានអនុវត្តគម្រោងសហប្រតិបត្តិការអន្តររដ្ឋាភិបាលជិត៤០គម្រោង។ លើកនេះ  លោកMarcosប្រធានាធិបតីហ្វីលីពីនបានធ្វើទស្សនកិច្ចនៅប្រទេសចិនដោយដឹកនាំគណៈប្រតិភូពាណិជ្ជកម្មទ្រង់ទ្រាយធំ    វាអាចបញ្ជាក់យ៉ាងពេញលេញថា   ភាគីហ្វីលីពីនយកចិត្តទុកដាក់កម្រិតខ្ពស់ ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។

   ក្នុងជំនួបពិភាក្សាការងារ   ភាគីចិនបានលើកឡើងថា  រីករាយជួយភាគីហ្វីលីពីនក្នុងការអភិវឌ្ឍកសិកម្មនិងជនបទ  បង្កើតគម្រោងល្បីឈ្មោះនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្ម  ជំរុញយ៉ាងប្រាកដប្រជានូវកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់គ្នា   រីករាយបន្តពង្រីកទំហំនាំចូលផលិតផលកសិកម្មនិងនេសាទប្រកបដោយគុណភាពល្អរបស់ហ្វីលីពីន   ក៏ដូចជាគាំទ្រសហគ្រាសចិនទៅវិនិយោគនៅប្រទេសហ្វីលីពីន។ វិធានការទាំងនេះនឹងគាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ហ្វីលីពីន  និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានភាពកាន់តែជិតស្និទ្ធថែមទៀត។

           បញ្ហាសមុទ្រចិនខាងត្បូងជាបញ្ហាដែលមិនអាចជៀសវាងបានក្នុងទំនាក់ទំនងចិននិងហ្វីលីពីន។  ក្នុងជំនួបពិភាក្សាការងារលើកនេះ  ភាគីចិនបានស្នើថា  រីករាយរួមជាមួយភាគីហ្វីលីពីន បន្តដោះស្រាយបញ្ហាដែនសមុទ្រឱ្យបានសមរម្យតាមរយៈរបៀបពិគ្រោះពិភាក្សាដោយមេត្រី   ចាប់ដំណើរការឡើងវិញនូវការចរចាអំពីការអភិវឌ្ឍប្រេងនិងឧស្ម័នធម្មជាតិ   និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍប្រេងនិងឧស្ម័នធម្មជាតិនៅក្នុងតំបន់ដែលគ្មានវិវាទ។  ភាគីហ្វីលីពីនបានឆ្លើយតបយ៉ាងសកម្មថា  រីករាយរួមជាមួយភាគីចិន  ដើម្បីចាប់ដំណើរការឡើងវិញនូវការពិគ្រោះពិភាក្សាអំពីការអភិវឌ្ឍប្រេងនិងឧស្ម័នធម្មជាតិ។ អ្នកវិភាគមួយចំនួនបានចង្អុលបង្ហាញថា  ចំពោះបញ្ហាវិវាទលើដែនសមុទ្រ   បើចិននិងហ្វីលីពីនប្រកាន់ខ្ជាប់នូវមតិឯកភាពដែលមានស្រាប់  ហើយធ្វើឱ្យនំខេកនៃកិច្ចសហប្រតិបត្តិការកាន់តែធំ   នោះផ្លូវអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរនឹងកាន់តែទូលំទូលាយ។  យើងមានហេតុផលអាចជឿជាក់ថា  ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ    ចិននិងហ្វីលីពីននឹងផ្តោតសំខាន់លើចរន្តសំខាន់ នៃកិច្ចសហប្រតិបត្តិការដ៏មេត្រីភាព  ដោះស្រាយវិវាទឱ្យបានសមរម្យ ធ្វើឱ្យសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើន  អាចផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ  ក៏ដូចជានឹងរួមចំណែកកម្លាំងវិជ្ជមានកាន់តែច្រើន ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស