ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការថាមពលបរមាណូអន្តរជាតិបានចេញផ្សាយរបាយការណ៍ម្តងទៀតស្តីពីការចាត់ចែងទឹកបំពុលនុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរFukushimaរបស់ជប៉ុន ក្រសួងការបរទេសចិនឆ្លើយតបថា៖ ការចេញផ្សាយរបាយការណ៍បែបនេះបង្ហាញថា ការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិគឺសមហេតុផល
2023-01-05 14:34:10cri
Share with:


 

ប៉ុន្មានថ្ងៃកន្លងទៅនេះ អង្គការថាមពលបរមាណូអន្តរជាតិបានចេញផ្សាយរបាយការណ៍វាយតម្លៃច្បាប់ទី៣នៃក្រុមការងារបច្ចេកទេសស្តីពីបញ្ហាចាត់ចែងទឹកបំពុលនុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរFukushimaរបស់ជប៉ុន ។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបចំពោះករណីនេះថា របាយការណ៍ពាក់ព័ន្ធបានបង្ហាញជាថ្មីម្តងទៀតថា សហគមន៍អន្តរជាតិមានការព្រួយបារម្ភអំពីភាពត្រឹមត្រូវនៃទិន្នន័យទឹកបំពុលនុយក្លេអ៊ែរនៅកោះ Fukushima ប្រសិទ្ធភាពនៃឧបករណ៍បន្សុទ្ធទឹក និងភាពមិនប្រាកដប្រជានៃផលប៉ះពាល់ចំពោះបរិស្ថានជាដើម ការនេះគឺសមហេតុផលទាំងស្រុង

លោកស្រី Mao Ning បានសង្កត់ធ្ងន់ថា ការបង្ហូរទឹកបំពុលនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ មិនមែនជារឿងបុគ្គលរបស់ជប៉ុននោះទេ។ ប្រទេសចិនសូមដាស់តឿនម្តងទៀតឱ្យជប៉ុនយកចិត្តទុកដាក់ចំពោះការទាមទារស្របច្បាប់ និងសមហេតុផលរបស់សហគមន៍អន្តរជាតិ ដោយធ្វើការពិគ្រោះពិភាក្សាយ៉ាងពេញលេញជាមួយប្រទេសជិតខាង បណ្តាប្រទេសកោះប៉ាស៊ីហ្វិកដែលជាភាគីពាក់ព័ន្ធផលប្រយោជន៍ និងអង្គការអន្តរជាតិពាក់ព័ន្ធ ហើយបង្ហូរចោលទឹកបំពុលនុយក្លេអ៊ែរតាមរយៈវិធីបើកចំហ មានតម្លាភាព វិទ្យាសាស្ត្រ និងសុវត្ថិភាព និងទទួលយកការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីអង្គការថាមពលបរមាណូអន្តរជាតិ។

អ្នកបកប្រែ:马小青
ប្លុកពិសេស