ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-01-05 15:45:20cri
Share with:

-លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន។

-លោក Li Keqiang  នាយករដ្ឋមន្ត្រីចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដោយតម្រូវឱ្យអនុវត្តឱ្យបានល្អនូវការងារពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាជន ដើម្បីធានាឱ្យប្រជាជនឆ្លងថ្ងៃបុណ្យចូលឆ្នាំថ្មីចិនដោយសប្បាយរីករាយ។

-ក្រសួងការបរទេសចិនឆ្លើយតបនឹងសំណួរដែលថាបន្ទាប់ពីប្រទេសចិនដាក់ចេញវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩«ថ្នាក់Bគ្រប់គ្រងតាមថ្នាក់តើនឹងមានវិធានការគ្រប់គ្រងបែបណាចំពោះអ្នកដំណើរដែលចូលដែនប្រទេសចិន?

-ក្រសួងការបរទេសចិនរំពឹងទុកថា បណ្តាភាគីនានាគួរផ្តោតលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងជៀសវាងការប្រើពាក្យសម្តី ឬទង្វើណាដែលធ្វើឱ្យបញ្ហាជំងឺឆ្លងក្លាយជារឿងនយោបាយ។

-អង្គការថាមពលបរមាណូអន្តរជាតិបានចេញផ្សាយរបាយការណ៍ម្តងទៀតស្តីពីការចាត់ចែងទឹកបំពុលនុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរFukushimaរបស់ជប៉ុន ក្រសួងការបរទេសចិនឆ្លើយតបថា៖ ការចេញផ្សាយរបាយការណ៍បែបនេះបង្ហាញថា ការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិគឺសមហេតុផល

-ធនាគារប្រជាជនចិននឹងអនុវត្តគោលនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន ចំគោលដៅនិងត្រឹមត្រូវ។

-មន្ត្រីអង្គការសុខភាពពិភពលោកថ្លែងថា វីរុសបំប្លែងថ្មី XBB.1.5 ត្រូវបានរកឃើញនៅក្នុងប្រទេសនិងតំបន់ចំនួន ២៩ហើយ។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស