ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធនាគារប្រជាជនចិននឹងអនុវត្តគោលនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន ចំគោលដៅនិងត្រឹមត្រូវ
2023-01-05 15:37:36cri
Share with:

កិច្ចប្រជុំការងារឆ្នាំ ២០២៣ របស់ធនាគារប្រជាជនចិន បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី ៤ ខែមករា ។ កិច្ចប្រជុំបានលើកឡើងថា នៅឆ្នាំ ២០២៣ ធនាគារប្រជាជនចិនត្រូវកសាងប្រព័ន្ធធនាគារកណ្តាលដ៏ទំនើបមួយ ដើម្បីជំរុញជំនឿចិត្តទីផ្សារដោយខ្លាំងក្លា ផ្តោតលើការរក្សាស្ថិរភាពនៃកំណើនការងារ និងលំនឹងតម្លៃទំនិញ ជំរុញឱ្យសេដ្ឋកិច្ចដំណើរការដោយល្អឡើងវិញជាទូទៅ ដើម្បីសម្រេចបាននូវការកែលម្អគុណភាពប្រកបដោយប្រសិទ្ធភាព និង លើកកម្ពស់កំណើនយ៉ាងសមហេតុផល  ក៏ដូចជាទប់ស្កាត់និងកាត់បន្ថយហានិភ័យហិរញ្ញវត្ថុធំៗដោយមានប្រសិទ្ធភាព បន្តធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ហិរញ្ញវត្ថុ និងការបើកទូលាយ ក្នុងន័យផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏រឹងមាំសម្រាប់ការចាប់ផ្តើមដំណើរថ្មីក្នុងការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស