ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ទង្វើផ្ទុយនឹងវិទ្យាសាស្ត្ររបស់អាមេរិក ជារឿងនយោបាយគួរឱ្យអស់សំណើចដូចចោរស្រែកចាប់ចោរ
2023-01-05 13:04:15cri
Share with:

        ចាប់ពីថ្ងៃទី៥ ខែមករាតទៅ អាមេរិកនឹងអនុវត្តវិធានការរឹតត្បិតការចូលដែនចំពោះអ្នកធ្វើដំណើររបស់ចិន ដោយយកលេសថា ស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ក្នុងស្រុកចិន “ប្រហែលនឹងបង្កបង្កើតវីរុសបម្លែងថ្មី ព្រមនិងនាំមកនូវហានិភ័យរីករាលដាលជំងឺឆ្លង ” ។ ប៉ុន្តែ បើមើលពីការពិតជាក់ស្តែងនៃការធ្វើវិភាគទៅលើវីរុសអាចឃើញថា វីរុសប្រភេទ BA.5 ដែលបាននិងកំពុងរីករាលដាលនៅប្រទេសចិន ជាវីរុសសំខាន់ដែលបានរីករាលដាលនៅអាមេរិកនៅប៉ុន្មានខែមុន រីឯវីរុសបម្លែងថ្មីបំផុតប្រភេទxbb.1.5 ដែលបានរកឃើញនៅក្រុង សៀងហៃ និងក្រុង Hang Zhou នាពេលថ្មីៗកន្លងទៅនេះ ចំជាវីរុសសំខាន់បំផុតដែលកំពុងរាតត្បាតនៅអាមេរិកដែរ ។ ប្រការនេះអាចឃើញថា ប្រទេសចិនជាប្រទេសរងផលប៉ះពាល់នៃការរីករាលដាលជំងឺឆ្លងនៅទូទាំងពិភពលោក ប៉ុន្តែអាមេរិកមិនអើពើពីការពិតជាក់ស្តែង ហើយធ្វើទង្វើផ្ទុយនឹងវិទ្យាសាស្ត្រ ដែលបានបង្កររឿងហេតុនយោបាយគួរឱ្យអស់សំណើចដូចចោរស្រែកចាប់ចោរ ។

      ខណៈពេលវីរុសបម្លែងថ្មីបំផុតប្រភេទxbb.1.5 ត្រូវបានរកឃើញនៅអាមេរិក ប្រទេសចិននៅតែអនុវត្តគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺឆ្លងយ៉ាងតឹងរ៉ឹង ។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេសចិនបានចេញផ្សាយវិធានការកែលម្អចំនួន២០មាត្រា នៅថ្ងៃទី៧ ខែធ្នូ ចិនបានដាក់ចេញវិធានការកែសម្រួលចំនួន១០ថ្មី ។ មិនថាវីរុសប្រភេទ BA.5 ដែលបាននិងកំពុងរីករាលដាលនៅប្រទេសចិននាពេលបច្ចុប្បន្ន ឬមួយក៏វីរុសបម្លែងថ្មីបំផុតប្រភេទxbb.1.5 ដែលបានរកឃើញជាថ្មីបំផុតនៅក្នុងស្រុក ពេលវេលាដែលត្រូវរកឃើញសុទ្ធតែយឺតជាងអាមេរិកនិងប្រទេសផ្សេងទៀតជាច្រើន ។ ប្រភេសវីរុសកូវីដ១៩ដែលកំពុងរីករាលដាលនៅប្រទេសចិន បានរីករាលដាលនៅតំបន់នានាលើពិភពលោករួចហើយ ។

យោងតាមវីរុសជំងឺកូវីដ១៩រីករាលដាលនៅទូទាំងពិភពលោក បានលេចចេញវីរុសបម្លែងថ្មីឥតឈប់ឈរ មិនថាតំបន់ណាសុទ្ធតែមានលទ្ធភាពលេចចេញវីរុសប្រភេទថ្មី ។ ដូច្នេះ ការដាក់កំហិតការចូលដែនដៅចំពោះប្រទេសចិនជាពិសេស គឺគ្មានទីសំអាងលើវិទ្យាសាស្ត្រទាល់តែសោះ ហើយក៏គ្មានភាពចាំបាច់ដែរ ។

បច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីរៀបចំចាត់ចែងការងារបង្ការជំងឺឆ្លង និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឱ្យបានកាន់តែល្អ ។ ការរាតត្បាតជំងឺឆ្លងមានសភាពកាន់តែបន្ធូរបន្ថយ សេដ្ឋកិច្ចក៏ទទួលបានការស្តារឡើងវិញ ។ ចាប់ពីថ្ងៃទី៨ ខែមករាឡើងទៅ ប្រទេសចិនលែងអនុវត្តវិធានការគ្រប់គ្រងជំងឺឆ្លងនិងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរនិងទំនិញចូលដែនទៀតហើយ ប្រការនេះទទួលបានការឆ្លើយតបវិជ្ជមានពីសំណាក់ប្រទេសជាច្រើន ។

ក្នុងរយៈពេលបីឆ្នាំកន្លងមក ប្រទេសចិនបានប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាអាទិភាពនិងតម្កល់ទុកអាយុជីវិតជាចម្បង បានក្តាប់ជាប់វេលាគន្លឹះនីមួយៗ សម្រាប់កែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ដើម្បីរក្សាកម្រិតទាបបំផុតនៅលើសកលលោក ទាំងការរីករាលដាលជំងឺឆ្លង និងចំនួនករណីស្លាប់ ហើយបានរួមចំណែកដ៏សំខាន់ក្នុងការទប់ទល់នឹងជំងឺឆ្លងនិងការស្តារសេដ្ឋកិច្ចសកលឡើងវិញ ។ សំដៅចំពោះបម្រែបម្រួលថ្មីនៃការរីករាលដាលជំងឺឆ្លង និងស្ថានភាពថ្មីនៃការទប់ទល់នឹងជំងឺឆ្លង ប្រទេសចិនបានចែករំលែកទិន្នន័យហ្សែនវីរុសដែលបានរកឃើញជាថ្មីក្នុងករណីឆ្លងជំងឺកូវីដ១៩ តាមរយៈឃ្លាំងចែករំលែកទិន្នន័យជំងឺគ្រុនផ្តាសាយសកល ប្រការនេះបានបង្ហាញឱ្យឃើញនូវតម្លាភាពនិងការបើកចំហជាប់ជានិច្ចរបស់ប្រទេសចិន ។

  មេរៀននិងបទពិសោធន៍ក្នុងរយៈពេលបីឆ្នាំបានបញ្ជាក់ម្តងហើយម្តងទៀតថា ការទប់ទល់នឹងជំងឺឆ្លងតាមវិធីនយោបាយ មិនអាចទប់ស្កាត់ការរីករាលដាលជំងឺឆ្លងនោះទេ មានតែសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបតិ្តការ ទើបអាចដើរចេញពីសភាពលំបាកបាន ។ ដូច្នេះ រដ្ឋាភិបាលអាមេរិកដាក់កំហិតការចូលដែនដៅចំពោះអ្នកដំណើរចិន គឺជាទង្វើខុសម្ដងហើយម្ដងទៀត ហើយក៏ជាទង្វើខាតកម្លាំងឥតប្រយោជន៍ផងដែរ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស