ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដោយតម្រូវឱ្យអនុវត្តឱ្យបានល្អនូវការងារពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាជន ដើម្បីធានាឱ្យប្រជាជនឆ្លងថ្ងៃបុណ្យចូលឆ្នាំថ្មីចិនដោយសប្បាយរីករាយ
2023-01-05 15:37:19cri
Share with:

    លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនកាលពីថ្ងៃទី ៣ ខែមករា ដោយបានចាត់ចែងការងារមួយចំនួន ដូចជាការធានាការផ្គត់ផ្គង់ និងស្ថិរភាពនៃតម្លៃនៃទំនិញប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗ និងថាមពល ដើម្បីបំពេញតម្រូវការនៃជីវភាពរស់នៅរបស់ប្រជាជននិងផលិតកម្មរបស់សហគ្រាស  ក្នុងន័យធានាឱ្យប្រជាជនឆ្លងថ្ងៃបុណ្យចូលឆ្នាំថ្មីចិនដោយសប្បាយរីករាយ ។

    អង្គប្រជុំបានបញ្ជាក់ថា ខណៈពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនកាន់តែខិតចូលមកដល់ ចាំបាច់ត្រូវអនុវត្តឱ្យបានល្អនូវការងារពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាជន  ។ ទីមួយ គឺធានាការទូទាត់ប្រាក់ឈ្នួលពលករចំណាកស្រុកឱ្យបានត្រឹមត្រូវ ។ ទី២ គឺធ្វើឱ្យបានល្អនូវការងារធានាជីវភាពមូលដ្ឋានរបស់ពលរដ្ឋមានជីវភាពលំបាក ។ ទី៣ គឺធ្វើឱ្យបានល្អនូវការងារធានាសុវត្ថភាពផលិតកម្ម ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស