ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLi Zhanshu ជួបសន្ទនាជាមួយប្រធានាធិបតីហ្វីលីពីនលោក Marcos
2023-01-05 14:18:05cri
Share with:

 

លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានជួបសន្ទនាជាមួយលោក Ferdinand Romualdez Marcosប្រធានាធិបតីហ្វីលីពីន នៅវិមានសភាប្រជាជនចិនកាលពីថ្ងៃទី៤ខែមករា។

ថ្លែងក្នុងកិច្ចជំនួប លោក Li Zhanshu បានលើកឡើងថា ប្រទេសចិននិងហ្វីលីពីន គឺជាប្រទេសជិតខាងដ៏មេត្រីភាព ជានិច្ចកាល ប្រទេសចិនតែងតែតម្កល់ទុកនិងអភិវឌ្ឍទំនាក់ទំនងចិន-ហ្វីលីពីនក្នុងយុទ្ធសាស្ត្រខ្ពស់ ហើយមានឆន្ទៈរួមជាមួយភាគីហ្វីលីពីន បន្តវេនចំណងមិត្តភាព និងធ្វើឱ្យកិច្ចសហប្រតិបត្តិការមានភាពស៊ីជម្រៅ ក្រោមការដឹកនាំនៃគំនិតឯកភាពរួមគ្នាដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជាដោះស្រាយបញ្ហាទំនាស់តាមរយៈការពិគ្រោះយោបល់ដោយមេត្រីភាព ក្នុងន័យជំរុញទំនាក់ទំនងចិន-ហ្វីលីពីនឱ្យទទួលបានវិវឌ្ឍកាន់តែច្រើនក្នុងយុគសម័យថ្មី។ សភាតំណាងប្រជាជនទូទាំងប្រទេសចិនមានឆន្ទៈបង្កើនថែមទៀតនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាហ្វីលីពីន។

ជាការឆ្លើយតប លោក Marcos បានថ្លែងថា ទំនាក់ទំនងរវាងហ្វីលីពីននិងចិនមានប្រវត្តិសាស្រ្តយូរអង្វែង  ភាគីហ្វីលីពីនមានឆន្ទៈរួមជាមួយភាគីចិន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឡើងដល់កម្រិតយុទ្ធសាស្ត្រ និងរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមរួម។

អ្នកបកប្រែ:马小青
ប្លុកពិសេស