ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនរំពឹងទុកថា បណ្តាភាគីនានាគួរផ្តោតលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងជៀសវាងការប្រើពាក្យសម្តី ឬទង្វើណាដែលធ្វើឱ្យបញ្ហាជំងឺឆ្លងក្លាយជារឿងនយោបាយ
2023-01-05 15:50:24cri
Share with:

        ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី ៤ ខែមករា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានច្រានចោលការលើកឡើងរបស់មន្ត្រីសហរដ្ឋអាមេរិក ស្តីពីវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងរបស់ប្រទេសចិន ។ ប្រទេសចិនរំពឹងដោយស្មោះថា បណ្តាភាគីនានានឹងផ្តោតលើការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺឆ្លង និងជៀសវាងការប្រើពាក្យសម្តី ឬទង្វើណាដែលធ្វើឱ្យបញ្ហាជំងឺឆ្លងក្លាយជារឿងនយោបាយ ហើយងាកមករួមសាមគ្គីគ្នា ធ្វើកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីយកឈ្នះជំងឺឆ្លងក្នុងពេលឆាប់ៗ ។

 ក្នុងន័យនេះ លោកស្រី Mao Ning បានបញ្ជាក់ថា ចាប់តាំងពីការផ្ទុះជំងឺរាតត្បាតនេះមក ប្រទេសចិនតែងតែតម្កល់ទុកប្រជាជនជាអាទិភាព និងអាយុជីវិតជាចម្បង ដោយបានធ្វើកិច្ចសម្របសម្រួលយ៉ាងមានប្រសិទ្ធភាពក្នុងការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។ ជានិច្ចកាល ប្រទេសចិនតែងតែចែករំលែកព័ត៌មាន និងទិន្នន័យជាមួយសហគមន៍អន្តរជាតិដោយប្រកាន់អាកប្បកិរិយាទទួលខុសត្រូវ ។ អ្នកជំនាញផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសជាច្រើនបានថ្លែងថា មិនចាំបាច់ដាក់កំហិតជាពិសេសចំពោះអ្នកធ្វើដំណើរទៅពីចិននោះឡើយ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស