ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការជាតិសុខាភិបាលចិន៖ ការងារសំខាន់នៃការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិនបានប្តូរពី "ការការពារការឆ្លងជំងឺ" ទៅជា "ការការពារសុខភាព និងការបង្ការកុំឱ្យកើតមានជំងឺធ្ងន់"
2023-01-04 11:54:18cri
Share with:

ក្រុមការងារយន្តការចម្រុះបង្ការនិងគ្រប់គ្រងជំងឺឆ្លងនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៣ ខែមករា។លោក Mi Feng អ្នកនាំពាក្យគណៈកម្មាធិការជាតិសុខាភិបាលចិនបានលើកឡើងថា ចាប់តាំងពីផ្ទុះជំងឺឆ្លងមក ក្នុងការព្យាបាលវេជ្ជសាស្រ្តជាក់ស្តែង ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវការរួមបញ្ចូលគ្នានៃវិធីព្យាបាលតាមវេជ្ជសាស្រ្តចិនបុរាណនិងបស្ចិមប្រទេស និងយកចិត្តទុកដាក់ដូចគ្នាក្នុងការប្រើប្រាស់ឱសថបុរាណចិននិងឱសថបស្ចិមប្រទេស ដើម្បីឱ្យឱសថបុរាណចិនដើរតួនាទីខាងឧត្តមភាពរបស់ខ្លួនយ៉ាងពេញលេញ ដោយសម្រាំងចេញនូវ"ថ្នាំបីមុខ និងវេជ្ជបញ្ជាចំនួនបី"ដែលមានប្រសិទ្ធភាព  ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អត្រាព្យាបាលជាសះស្បើយ កាត់បន្ថយអត្រាកើតជំងឺធ្ងន់និងអត្រាស្លាប់ និងជំរុញឱ្យអ្នកជំងឺឆាប់បានជាសះស្បើយ។

នាពេលបច្ចុប្បន្ន ការងារសំខាន់នៃការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិនបានប្តូរពី "ការការពារការឆ្លងជំងឺ" ទៅជា "ការការពារសុខភាពនិងការបង្ការកុំឱ្យកើតមានជំងឺធ្ងន់" ។ តំបន់ជនបទគឺជាតំបន់សំខាន់នៃការបង្ការនិងគ្រប់គ្រងជំងឺឆ្លង និងការធានាសេវាវេជ្ជសាស្រ្ត ហើយមនុស្សចាស់ ស្ត្រីមានផ្ទៃពោះ កុមារ និងអ្នកមានជំងឺរ៉ាំរ៉ៃគឺជាក្រុមមនុស្សសំខាន់នៃការផ្តល់សេវាសុខាភិបាល។ យើងចាំបាច់ត្រូវតែដំណើរការប្រព័ន្ធបង្ការជំងឺឆ្លងឱ្យបានល្អ ដូចជាការផ្គត់ផ្គង់ថ្នាំ ការព្យាបាលជំងឺធ្ងន់ និងការការពារមនុស្សចាស់និងកុមារនៅតាមជនបទ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស