ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ជានិច្ចកាល ប្រទេសចិនតែងតែចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត
2023-01-04 11:53:46cri
Share with:

កាលពីថ្ងៃទី ៣ ខែមករា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ចាប់តាំងពីការផ្ទុះរាលដាលជំងឺឆ្លងមក ប្រទេសចិនតែងតែចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ។ ទាក់ទិននឹងស្ថានភាពថ្មីៗនៃជំងឺឆ្លងនិងបញ្ហាប្រឈមនៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង អាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសចិនបានប្រកាសយ៉ាងទាន់ពេលវេលានូវព័ត៌មានពាក់ព័ន្ធប្រកបដោយភាពបើកចំហនិងតុល្យភាព ព្រមនិងឆ្លងតាមរយៈឃ្លាំងទិន្នន័យចែករំលែកស្ថានភាពឆ្លងជំងឺគ្រុនផ្តាសាយសកល និងចែករំលែកទិន្នន័យហ្សែនវីរុសនៃករណីឆ្លងជំងឺកូវីដ-១៩នៅប្រទេសចិននាពេលថ្មីៗ។ពេលថ្មីៗនេះ អាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសចិនបានធ្វើសន្និសីទពិសេសតាមប្រព័ន្ធវីដេអូជាមួយអង្គការសុខភាពពិភពលោក ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់អំពីស្ថានភាពនៃជំងឺរាតត្បាតនាពេលបច្ចុប្បន្ន ការព្យាបាលជំងឺ ការចាក់វ៉ាក់សាំង និងបញ្ហាបច្ចេកទេសផ្សេងទៀត ហើយបានឯកភាពគ្នាបន្តធ្វើការផ្លាស់ប្តូរផ្នែកបច្ចេកទេសដើម្បីជួយពិភពលោកឱ្យបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងពេលឆាប់ៗ។

លោកស្រី Mao Ning បានថ្លែងទៀតថា ភាគីចិនបានចាប់អារម្មណ៍ថា នាពេលថ្មីៗនេះមានអ្នកជំនាញផ្នែកសុខាភិបាលនៃប្រទេសជាច្រើនបានថ្លែងថា ប្រភេទវីរុសកូវីដ-១៩ដែលបាននិងកំពុងរីករាលដាលនៅក្នុងប្រទេសចិនឆ្លាប់បានរីករាលដាលហើយនៅប្រទេសផ្សេងទៀតលើពិភពលោក។ វីរុសប្រភេទថ្មីអាចលេចឡើងនៅគ្រប់ទីកន្លែង ដូច្នេះមិនចាំបាច់ដាក់កំហិតដោយឡែកសម្រាប់តែប្រទេសចិននោះទេ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស