ថ្ងៃទី៣ខែមករា «កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣»នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបញ្ចប់ការហាត់សមលើកទី២ដោយរលូន គ្រប់កម្មវិធីសម្តែងបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។ កម្មវិធីទាំងមូលប្រកាន់ខ្ជាប់ប្រធានបទ “រីករាយនិងសិរីមង្គល” រំលេចពីភាពសប្បាយរីករាយ ជំនឿចិត្ត និងការខិតខំប្រឹងប្រែងដើម្បីសម្តែងការប្រសិទ្ធពរដ៏ល្អប្រសើរចំពោះប្រទេសជាតិឱ្យមានវិបុលភាពនិងសន្តិភាព ប្រជាជនមានសិរីមង្គលនិងសុខដុមរមនាក្នុងឆ្នាំថ្មីនៅក្នុងបរិយាកាសដ៏រស់រវើក កក់ក្តៅ ក្តីស្រឡាញ់ និងក្តីសង្ឃឹម៕