ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មុខរបរប្រៃសណីយ៍និងដឹកជញ្ជូនទំនិញរហ័សនៃប្រទេសចិនមានកំណើនឡើងវិញក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ដោយមានការដឹកជញ្ជូនទំនិញរហ័សជាង ២១៣០លានកញ្ចប់
2023-01-04 14:57:13cri
Share with:


 

តាមទិន្នន័យតាមដាននៃរដ្ឋបាលជាតិប្រៃសណីយ៍ចិនបង្ហាញថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកល (ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣) មុខរបរប្រៃសណីយ៍និងដឹកជញ្ជូនទំនិញរហ័សទូទាំងប្រទេសបានដឹកជញ្ជូនទំនិញជាង២១៣០លានកញ្ចប់។ ក្នុងចំណោមនោះ ការទទួលកញ្ចប់ដឹកជញ្ជូនរហ័សមានចំនួន១០៦០លានកញ្ចប់ កើនឡើង ១៥.% បើធៀបនឹងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២២ ឯការដឹកជញ្ជូនកញ្ចប់ទំនិញដល់ផ្ទះមានចំនួន ១០៧០លានកញ្ចប់ កើនឡើង ១១.% បើធៀបនឹងអំឡុងពេលចូលឆ្នាំថ្មីឆ្នាំសកល២០២២ ដោយបានសម្រេចនូវកំណើនឡើងវិញស្របនឹងពេលប្រតិបត្តិការប្រកបដោយសុវត្ថិភាពនិងរលូន។

អ្នកបកប្រែ:马小青
ប្លុកពិសេស