ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានបរទេសផ្សាយដំណឹងថា "សេដ្ឋកិច្ចចិននឹងស្តារឡើងវិញយ៉ាងខ្លាំងក្លានាពេលខាងមុខ”
2023-01-04 15:32:23cri
Share with:

ពេលថ្មីៗនេះ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនបាននាំគ្នាយកចិត្តទុកដាក់លើទីក្រុងប៉េកាំង និងទីក្រុងផ្សេងទៀតរបស់ចិន ដែលបានឆ្លងផុតរលកកំពូលនៃការរីករាលដាលនៃជំងឺឆ្លង  ហើយល្បឿននៃការស្តារការងារ និងផលិតកម្មបានត្រូវពន្លឿន ឯកម្លាំងរស់រវើកនៃការប្រើប្រាស់ក៏បានរំលេចឡើង។ បន្ទាប់ពីការកែលម្អវិធានការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង សេដ្ឋកិច្ចចិនបានស្តារឡើងវិញយ៉ាងខ្លាំងក្លា ដែលនឹងជំរុញយ៉ាងខ្លាំងដល់ស្ថិរភាព និងកំណើនសេដ្ឋកិច្ចពិភពលោក។

ប្រព័ន្ធសារព័ត៌មានបរទេសបានផ្សាយដំណឹងថា បន្ទាប់ពីការកែលម្អវិធានការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងរបស់ប្រទេសចិន ប្រជាជននៅទីក្រុងសៀងហៃ វូហាន និងកន្លែងផ្សេងទៀតបាននាំគ្នាចូលរួមសកម្មភាពអបអរបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ។ ទីភ្នាក់ងារសារព័ត៌មាន បារាំង បានផ្សាយដំណឹងកាលពីថ្ងៃទី ១ខែមករាថា បន្ទាប់ពី ប្រទេសចិនកែលម្អគោលនយោបាយបង្ការការរីករាលដាលនៃជំងឺឆ្លង ផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាជននៅទីក្រុងប៉េកាំង និងទីក្រុងផ្សេងទៀតបានវិលមករកភាពប្រក្រតីវិញជាបណ្តើរៗ ពោលគឺ សេដ្ឋកិច្ចចិនបានស្តារឡើងវិញ។

ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនមានសុទិដ្ឋិនិយមចំពោះប្រទេសចិនដែលស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការកែលម្អគោលនយោបាយបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង ។ «កាសែតLian He Zao Bao» របស់សិង្ហបុរីបានដកស្រង់ទស្សនៈរបស់សេដ្ឋវិទូម្នាក់ថា សេដ្ឋកិច្ចចិនឆ្នាំ២០២៣មានលទ្ធភាពនឹងស្តារឡើងវិញយ៉ាងលឿននិងយ៉ាងខ្លាំងក្លា ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស