ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា៖ ប្រទេសចិននឹងធ្វើការខិតខំប្រឹងប្រែងដើម្បីរួមចំណែកជាតម្រិះប្រាជ្ញាចិននិងផែនការចិនជូនដល់បុព្វហេតុសន្តិភាពនិងអភិវឌ្ឍន៍របស់មនុស្សជាតិ
2023-01-04 14:50:49cri
Share with:


 

សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៣ របស់លោកXi Jinping ប្រធានរដ្ឋចិនបាននាំឱ្យមានការឆ្លើយតបនិងពិភាក្សាយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ ឥស្សរជននៃប្រទេសជាច្រើនបានថ្លែងថា សុន្ទរកថានេះបានបញ្ចូនក្តីសង្ឃឹមនិងជំនឿចិត្តចំពោះពិភពលោក ជឿជាក់ថា តម្រិះប្រាជ្ញាចិននិងផែនការចិននឹងរួមចំណែកថ្មីនិងសំខាន់សម្រាប់បុព្វហេតុសន្តិភាពនិងអភិវឌ្ឍន៍របស់មនុស្សជាតិជាមិនខាន។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនកាលពីថ្ងៃទី៣ខែមករាថា លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៣ ដែលទទួលបានការការឆ្លើយតបនិងពិភាក្សា ព្រមទាំងទទួលបានការកោតសរសើរយ៉ាងទូលំទូលាយ។លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិននាពេលបច្ចុប្បន្ននេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយពិភពលោក ជានិច្ចកាល យើងតែងតែថែរក្សានិងឱ្យតម្លៃសន្តិភាព និងការអភិវឌ្ឍ តែងតែថែរក្សានិងឱ្យតម្លៃចំពោះមិត្តភ័ក្តិនិងដៃគូ ដោយឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ និងវឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិយ៉ាងមុតមាំ ហើយធ្វើការខិតខំប្រឹងប្រែងដើម្បីរួមចំណែកជាតម្រិះប្រាជ្ញាចិននិងផែនការចិនជូនដល់បុព្វហេតុសន្តិភាពនិងអភិវឌ្ឍន៍របស់មនុស្សជាតិ។

អ្នកបកប្រែ:马小青
ប្លុកពិសេស