ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនសម្រេចលុបចោលការចុះបញ្ជីអ្នកធ្វើពាណិជ្ជកម្មជាមួយបរទេស
2023-01-04 12:01:48cri
Share with:

អ្នកសារព័ត៌មានបានដំណឹងពីក្រសួងពាណិជ្ជកម្មចិននៅថ្ងៃទី៣ ខែមករាថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ កិច្ចប្រជុំលើកទី៣៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ បានអនុម័តលើសេចក្តីសម្រេចស្តីពីការធ្វើវិសោធនកម្មច្បាប់ពាណិជ្ជកម្មជាមួយបរទេស ដោយបានលុបចោលមាត្រាទី ៩ នៃបទប្បញ្ញត្តិស្តីពីការចុះបញ្ជីអ្នកធ្វើពាណិជ្ជកម្មជាមួយបរទេសដែលបានចែងក្នុង«ច្បាប់ពាណិជ្ជកម្មជាមួយបរទេសរបស់សាធារណរដ្ឋប្រជាមានិតចិន »។ យោងតាមសេចក្តីសម្រេចនេះឱ្យដឹងថា ចាប់ពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ តទៅ អាជ្ញាធរពាណិជ្ជកម្មក្នុងតំបន់នានានៃប្រទេសចិននឹងបញ្ឈប់ការចុះបញ្ជីអ្នកធ្វើពាណិជ្ជកម្មជាមួយបរទេស។

សូមបញ្ជាក់ថា នេះគឺជាវិធានការកំណែទម្រង់ដ៏សំខាន់មួយក្នុងវិស័យគ្រប់គ្រងពាណិជ្ជកម្មជាមួយបរទេស និងជាការច្នៃប្រឌិតថ្មីនូវប្រព័ន្ធសំខាន់មួយសម្រាប់រដ្ឋាភិបាលចិនក្នុងការជំរុញយ៉ាងម៉ឺងម៉ាត់នូវការធ្វើសេរីភាវូបនីយកម្មនិងកិច្ចសម្រួលពាណិជ្ជកម្ម ដែលនឹងជួយកែលម្អបរិយាកាសពាណិជ្ជកម្មថែមមួយកម្រិតទៀត បញ្ចេញសក្តានុពលនៃកំណើននៃពាណិជ្ជកម្មជាមួយបរទេស ក៏ដូចជាបានជំរុញឱ្យពាណិជ្ជកម្មវិវឌ្ឍរីកចម្រើនទៅមុខប្រកបដោយគុណភាពខ្ពស់ និងលើកកម្ពស់កម្រិតនៃការបើកទូលាយចំពោះក្រៅប្រទេសផងដែរ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស