ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកSamir Ahmed អ្នកជំនាញអំពីបញ្ហាចិនរបស់ប្រទេសJordan ថ្លែងថា ប្រទេសចិនបានធ្វើជាគំរូល្អចំពោះប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការគោរពនិងការពារសិទ្ធិមនុស្ស
2023-01-03 16:25:23cri
Share with:

 លោកSamir Ahmed អ្នកជំនាញអំពីបញ្ហាចិនរបស់ប្រទេសJordanបានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ចាប់ពីការដោះស្រាយបញ្ហាហូបចុកនៃប្រជាជនរាប់រយលាននាក់ដល់ការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ប្រទេសចិនបានសម្រេចការលើកកម្ពស់កម្រិតជីវភាពប្រជាជនបែបលោតផ្លោះ អាចនិយាយថា ប្រទេសចិនបានធ្វើជាគំរូល្អចំពោះប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការគោរពនិងការពារសិទ្ធិមនុស្ស។

ការការពារសិទ្ធិមនុស្សរបស់ប្រទេសចិនរំលេចតាមរយៈការធ្វើឱ្យប្រជាជនមានជីវភាពកាន់តែល្អប្រសើរឡើងគឺជាការអនុវត្តជាក់ស្តែងសម្រាប់ធានាជីវភាពរស់នៅរបស់ប្រជាជន។លោកSamir Ahmed បានថ្លែងថា ក្រោមការដឹកនាំនៃបក្សកុម្មុយនីស្តចិន ប្រទេសចិនបានតម្កល់ទុកការគោរពនិងការពារសិទ្ធិមនុស្សជាការងារដ៏សំខាន់បំផុតជាប់រហូត ព្រមនិងបានអនុវត្តផែនការអភិវឌ្ឍន៍ពាក់ព័ន្ធប្រកបដោយមានប្រសិទ្ធភាពខ្ពស់ រួមទាំងបន្តដាក់ចេញនិងអនុវត្តផែនការប្រតិបត្តិការសិទ្ធិមនុស្សជាតិជាដើម នេះគឺមានន័យថាប្រទេសចិនបានអនុវត្តទស្សនៈតម្កល់ទុកប្រជាជនជាចម្បងយ៉ាងពិតប្រាកដ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស